​នាយករដ្ឋមន្ត្រី​ឡាវ មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ​

ភ្នំពេញ:
នៅវេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៧ មិថុនា នេះ លោក ថង​លួ​ន ស៊ី​សូលី​ត (Thongloun SISOULITH) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​អញ្ជើញ​មក​បំពេញ ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ទំនាក់ទំនង​មិត្តភាព ជា​ប្រពៃណី ដែលមាន​ស្រាប់ ទំនាក់ទំនង​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំងពីរ​៕N​/S