ការ​ស្ថាបនា​ស្ពាន​បឹង​តា​ម៉ា​ត ​ឆ្លងកាត់​ប្រឡាយ​ភូមិ​ម័ល ​​សម្រេច​បាន​៦៥%​នៃ​គម្រោង​ហើយ

ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា ស្ពាន​បឹង​តា​ម៉ា​ត ​ឆ្លងកាត់​ប្រឡាយ​ភូមិ​ម័ល ប្រវែង ២៤​ម៉ែត្រ ទទឹង ១៣.៥​ម៉ែត្រ ស្ថិតនៅ​ព្រំប្រទល់​រវាង​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ដង្កោ មកដល់ពេលនេះ​ក្រុមការងារ​បាន​ស្ថាបនា សម្រេច​បាន ៦៥%​នៃ​គម្រោង​ហើយ។

មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​សាងសង់​ស្ពាន ​បឹង​តា​ម៉ា​ត ​ឆ្លងកាត់​ប្រឡាយ​ភូមិ​ម័ល ប្រវែង ២៤​ម៉ែត្រ ទទឹង ១៣.៥​ម៉ែត្រ ស្ថិតនៅ​ព្រំប្រទល់​រវាង​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​ដង្កោ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ ការដ្ឋាន​សម្រេច​បាន ៦៥%​នៃ​គម្រោង។

មន្ត្រី​ដដែល​​បាន​បន្ត​ទៀត​ថា ស្ពាន​ថ្មី​នេះ នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​​ភ្លើង​ស្ដុប​ស្ពានដែក និង​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ផង​ដែរ៕