បន្ទប់ទឹកមានទ្វារពីរ តើល្អ ឬអាក្រក់?

បន្ទប់ទឹកមានទ្វារពីរ តើល្អ ឬអាក្រក់?



នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មនុស្ស​កាន់តែ​មាន​ភាព​ពេញនិយម  ក្នុងការ​សាងសង់​បន្ទ​ប់​ទឹក ដែលមាន​ទ្វារ​ពីរ (មានន័យថា បន្ទប់ទឹក​នេះ មនុស្ស​អាច​ចូល​ប្រើប្រាស់​បាន ដោយ​ចូល​តាម​ទ្វារ ម្នាក់​ម្ខាង) ដើម្បី​ផ្ដល់​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់ ជាពិសេស​សម្រាប់​ផ្ទះល្វែង ដែលមាន​ទំហំ​តូច។ វា​ហាក់ដូច​ជាការ​រចនា​មួយ​យ៉ាង​ស្រស់ស្អាត ដើម្បី​ផ្ដល់​ភាពងាយស្រួល ប៉ុន្តែ​ការពិត វា​ពិត​ជាមាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​របស់​វា។  តើ​ផល​អវិជ្ជមាន មាន​អ្វី​ខ្លះទៅ?

បន្ទប់ទឹកមានទ្វារពីរ តើល្អ ឬអាក្រក់?

ដោយសារតែ​បន្ទប់ទឹក មាន​ទ្វារ​ចូល​ពីរ អ្នក​នឹងមាន​ទំនោរ​ចិ​ត្ដ ក្នុងការ​ពិនិត្យមើល​ទ្វារ​បន្ទប់ទឹក​ថា តើ​វា​ត្រូវបាន ចាក់សោ​យ៉ាង​សុវត្ថិភាព ពី​ផ្នែក​ទាំងសងខាង​ឬទេ? ព្រមទាំង​មានការ​ភ័យខ្លាច​ថា នឹងមាន​មនុស្ស​ណា​ម្នាក់ ចូលមកក្នុង​បន្ទប់ទឹកភ្លាមៗ ប្រសិនបើ​អ្នក​ភ្លេច​ចាក់សោ ដោយ​ចៃដន្យ។ កត្ដា​នេះ នឹង​បង្កើត​ភាព​តានតឹង​ផ្លូវចិត្ត បន្តិចម្តងៗ គ្រប់ពេលវេលា។ ក្រៅពីនេះ អ្នក​នឹងរង​ការរំខាន និង​រង​ផលប៉ះពាល់ ដោយ​សំឡេង​រំខាន (ដូចជា ការ​កាច់​ទឹក​បង្ហូរ ការបើក និង​បិទទ្វារ​ជាដើម) នៅពេល​យប់ នៅពេលដែល​មនុស្ស​ម្នាក់​ផ្សេងទៀត ប្រើប្រាស់​បន្ទប់ទឹក ដូច្នេះ​ប្រសិនបើ​រឿងនេះ​កើតឡើង ក្នុង​រយៈពេល​វែង នឹង​បង្កឱ្យមាន​បញ្ហា​សុខភាព ដោយសារតែ​គុណភាព​នៃ​ដំណេក​របស់​អ្នក មិនបាន​ឆ្អែត​គ្រប់គ្រាន់។

តាម​ទស្សនៈ​ក្បួន​ហុងស៊ុយ ប្រការនេះ​គេ​ឱ្យ​ឈ្មោះថា ហើយ​វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន ២ យ៉ាង។

  1. លំបាក ក្នុងការ​ស្វែងរក​ទ្រព្យសម្បត្តិ និង​លាភ​សំណាង
  2. សមាជិក​ក្រុមគ្រួសារ ដែល​កំពុងស្នាក់នៅ​ក្នុង​ផ្ទះ​នោះ មាន​ទំនោរ​ចិ​ត្ដ​ចេញទៅ​ក្រៅ កាន់តែ​ញឹកញាប់ ហើយ​មិនបាន​ស្នាក់នៅ​ក្នុងផ្ទះ​ទេ។

វិធី​ដ៏​ល្អ​បំផុត គឺ​ត្រូវ​បិទទ្វារ​មួយ​ជា​អចិន្ត្រៃយ៍៕

បន្ទប់ទឹកមានទ្វារពីរ តើល្អ ឬអាក្រក់?