មហាអំណាច​រុស្ស៊ី ចិន​ស្រុះស្រួល​គ្នា​ចុះ​កិច្ចព្រមព្រៀង​រួម ស្ដី​ពី​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ធុន​ធ្ងន់​

នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់មហាអំណាចចិន រដ្ឋាភិបាលប្រទេសទាំង២បានសម្រេចចុះកិច្ចព្រមព្រៀងគ្នាមួយ ស្ដីពីការផ្ដល់នូវជំនួយផ្នែកបច្ចេកទេសដល់ប្រទេសចិន ក្នុងការបង្កើតឧទ្ធម្ភាគចក្រធុនធ្ងន់ ដែលកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងពេលដែលស្ថានភាពរបស់សហគមន៍អឺរ៉ុប និងជាសត្រូវរបស់រុស្ស៊ីនោះ ប្រែជាដុនដាបម្ដងបន្តិចៗ ។
កាលពីថ្ងៃទី២៥ ខែមិថុនា រដ្ឋាភិបាលចិន និងរុស្ស៊ីបានសម្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការសហការគ្នាក្នុងគម្រោងផលិតឧទ្ធម្ភាគចក្រធុនធ្ងន់ ដោយក្រុមហ៊ុន Russian Helicopters holding ដែលជាផ្នែកមួយនៃកិច្ចសហការរបស់រដ្ឋរុស្ស៊ី បានថ្លែងនៅក្នុងសន្និសីទកាសែតថា ភាគីរុស្ស៊ីនឹងផ្ដល់ជាជំនួយផ្នែកបច្ចេកទេស ក្នុងការអភិវឌ្ឍឧទ្ធម្ភាគចក្រ ចំណែកឯភាគីចិននឹងត្រូវទទួលបន្ទុកខាងផ្នែក រៀបចំ និងដាក់ឲ្យដំណើរការនៃគម្រោងនោះ រួមទាំងចង្វាក់ផលិតកម្ម ការផ្សព្វផ្សាយឧទ្ធម្ភាគចក្រ និងសម្របសម្រួលនៃប្រតិបត្តិការរួមគ្នា ។

គួរបញ្ជាក់ថា គ្រោងការផលិតឧទ្ធម្ភាគចក្រធុនធ្ងន់នេះ បានរួមចំណែកដោយក្រុមហ៊ុន Russian Helicopters និងសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ដោយយន្តហោះនោះ ត្រូវគេរំពឹងទុកថា នឹងមានទម្ងន់៣៨.២តោន អាចដឹកសម្ភារៈបានពី១០ទៅ១៥តោន ហោះក្នុងល្បឿន៣០០គីឡូម៉ែត្រក្នុងមួយម៉ោង បាញ់បានចម្ងាយ៦៣០គីឡូម៉ែត្រ ហើយប្រតិបត្តិការហោះហើរបានកម្ពស់៥៧០០ម៉ែត្រ ៕

មហាអំណាច​រុស្ស៊ី ចិន​ស្រុះស្រួល​គ្នា​ចុះ​កិច្ចព្រមព្រៀង​រួម ស្ដី​ពី​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ធុន​ធ្ងន់​

ប្រភព៖ kqube

  • មហាអំណាច​រុស្ស៊ី ចិន​ស្រុះស្រួល​គ្នា​ចុះ​កិច្ចព្រមព្រៀង​រួម ស្ដី​ពី​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ធុន​ធ្ងន់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: