ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់

រាជធានីភ្នំពេញ៖ ក្រុម”យុវជនរួមចិត្ត ដើម្បីសង្គម” ដែលផ្ដួចផ្ដើមឡើងដោយអតីតសិស្សវិទ្យាល័យ ព្រះយុគន្ធរ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ បានបង្កើតកម្មវិធី(ស្នាមញញឹមកុមារ) និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា ព្រមទាំងថវិកាមួយចំនួនរបស់សប្បុរសជន ដើម្បីចុះទៅសួរសុខទុក្ខ និងសិក្សាអំពីភាពលំបាករបស់ប្អូនៗ នៅក្នុងអង្គការផ្ទះបាយកុមារ ដែលក្នុងនោះមានកុមារកំព្រា និងអនាថាចំនួន៣០០នាក់ កំពុងជួបទុក្ខលំបាកក្នុងជីវិត រួមទាំងខ្វះខាត លទ្ធភាពក្នុងការសិក្សា។
ដោយសារទឹកចិត្តជាកូនខ្មែរ ស្រលាញ់ខ្មែរ ក្រុម”យុវជនរួមចិត្ត ដើម្បីសង្គម” បាន រៀបចំអាហារសាម្គីពេលព្រឹក និងបង្អែម រួមទាំងមានការចែកសម្ភារៈសិក្សាដល់ប្អូនៗ ទាំងអស់នៅក្នុង អង្គការផ្ទះបាយកុមារ។ ក្នុងនោះដែរ ក្រុម”យុវជនរួមចិត្ត ដើម្បីសង្គម” សូមគោរពថ្លែងអំណរគុណជូនចំពោះ លោក Mr. Sean ( Thee Kok Seoung ) ម្ចាស់ជំនួយពីបរទេសដែលបានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ក្នុងកម្មវិធី “ស្នាមញញឹមកុមារ” ដើម្បីរៀបចំអាហារពេលព្រឹក និងចែកសម្ភារៈសិក្សា ជូនដល់ កុមារា កុមារី ដែលមានចំនួន៣០០នាក់ នៅឯអង្គការផ្ទះបាយកុមារ។

ជាចុងក្រោយ ក្រុម”យុវជនរួមចិត្ត ដើម្បីសង្គម” បានគោរពថ្លែងអំណរគុណ និងជូនពរទៅដល់ សប្បុរសជនទីជិតទីឆ្ងាយទាំងអស់ ឲ្យជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន រកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ច និងសុវត្ថិភាពគ្រប់ដំណើរកម្សាន្ត៕

ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់ ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់ ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់ ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់ ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់

ប្រភព៖ kqube

  • ក្រុម​”​យុវជន​រួម​ចិត្ត​ដើម្បី​សង្គម​​”​នាំ​សម្ភារៈ​សិក្សា​​ ​ជូន​កុមារ​កំព្រា​​និង​អនាថា​​​៣០០​នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: