មូល​ហេតុ​​​កាតុយកប្តីទៅ​​​វៀត​​​ណាម​​ទៀត​

​រាជធានីភ្នំពេញ ​៖ អ្នក​នាង​សុខ​ ចាន់​ធីតា​ ហៅ​កា​តុ​ បាន​ស្បើយ​ពី​ភាព​មួរ​ហ្មង​​ខ្លះៗ ខណៈ​​ដែល​​​ស្វាមី​​​បាន​ធូរ​​ពី​អាកា​រៈ​ជំងឺ​បេះដូង​ក្រោយ​​ជួប​ភាព​ធ្ងន់ធ្ងរ​​កន្លង​​ទៅ​ ។​ ក្រោយ​ព្យាបាល​​ជាមួយ​ពេទ្យ​ខ្មែរ​​បាន​ធូរ​ស្បើយ​រួច​មក ​ពេល​នេះ​កា​តុ​ បាន​បញ្ជូន​ស្វាមី​ ដើម្បី​ទៅ​ពិនិត្យ​​​ស្កែ​ន​ (​ឧបករណ៍​បើក​សរសៃឈាម​)​ ដែល​នេះ​ជា​ការ​ចាកចេញ​ខុស​​ពី​មុន​​ដើម្បី​តាមដានជំងឺ​ ​មួយវិញទៀត​ គឺ​តាមការ​ណាត់​របស់​​គ្រូពេទ្យ​​វៀតណាម​​ផងដែរ​ ។

មក​ទល់​ពេល​នេះ​ ស្វាមី​តារា​កំប្លែង​កា​តុ​ គឺ​លោក​ខ្យង ​ដែល​រក​នូវ​សម្ពាធ​ជំងឺ​បេះដូង​​ដាច់​សរសៃ​បាន​ប្រែ​ក្លាយទៅជា​សភាព​​មួយ​ល្អ​ដូច​ពី​មុន​ច្រើន ​ក្រោយ​ចូល​សង្គ្រោះ​បន្ទាន់​ ជា​លើក​ទី​២​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត្រ​ ។ ទោះ​​យ៉ាងណា​ បើ​យោង​តាម​ការ​ឱ្យ​​ដឹង​ពី​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ច្បាស់​​ ដល់​អ្នកជំងឺ​​ កុំ​ឱ្យ​​មាន​អារម្មណ៍​តានតឹង​ ហើយ​ផ្តាច់​ស្រា​ និង​បារី​ ឱ្យ​​កាន់តែ​ច្រើន​ ទើប​រក្សាសុខ​ភាពល្អ​១០០% ​។

បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​​លោក​ខ្យង ​ជា​តន្ត្រីករ​ និង​ត្រូវជា​មនុស្ស​សំខាន់​របស់​តារា​កំប្លែង​កា​តុ​ ខណៈ​​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​នាង​​ថន តារា​ បានឱ្យ​​ដឹង​ថា ​ពេល​ចូល​សង្គ្រោះ​បន្ទាន់ ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ លោក​ដុក​ទ័​របា​ន​ដាក់​រ៉ូ​ស័រ ហើយ​អាច​​នឹង​ជា​ ប៉ុន្តែ​ចេះ​​បន្ធូរអារម្មណ៍​​ខ្លួនឯង ​ពេល​ណា​យើង​តានតឹង​ពេក​ ធ្វើ​ទុក្ខ​​ត្រូវ​សប្បាយ ​ដោយ​មិនមែន​សប្បាយ​​ជាមួយ​ស្រា​ និង​បារី​នោះ​ទេ​ ។​

តារា​កំប្លែង​រូប​នេះ​​និយាយ​ទៀត​ថា​ ជំងឺ​ប្តីរបស់​​ខ្ញុំ​នឹងមិន​​ជា ​ប្រសិនបើ​ថ្ងៃក្រោយ ​គាត់​នៅតែ​​ប្រព្រឹត្ត​ស្រា​បារី ​គឺ​ងាយ​ឈឺ​​ឡើង​វិញ​ព្រោះ​ពេទ្យ​​និយាយ​ថា​ មនុស្ស​ម្នាក់​ៗ​អ្នកខ្លះ​កើតមក​ គឺ​មាន​ជំងឺ​នេះ​មក​ស្រាប់តែ​ម្តង​ ប៉ុន្តែ​បើ​យើង​ទៅ​ពេទ្យ​ពិនិត្យ​ជា​ប្រចាំ​ពេទ្យ​ឲ្យ​ថ្នាំ​ ក៏​​មិន​អាច​ធ្ងន់ធ្ងរ​ដែរ ​។ ​តែបើ​ប្រឹង​ស្រា​បារី​ច្រើន​ នាំ​ឱ្យ​​សរសៃឈាម​យើង​ឆាប់​ស្ទះ​មួយទៀត​ ស្វាមី​ខ្ញុំ​​​កន្លង​មក​ហាត់ប្រាណ​ជ្រុល​ពេល​មាន​​ជំងឺ​នឹង​ហើយ​ ខំធ្វើការ​ងារ​ធ្ងន់​ៗ ​​​នាំ​ឱ្យ​បេះដូង​ដើរ​ញាប់​ឈាម​ ធ្វើទុក្ខ​តែ​ម្តង​ ។ ​