របៀបធ្វើនំចង្កិះ

របៀបធ្វើនំចង្កិះ

គ្រឿងផ្សំ
– ម្សៅមី 400 ក្រាម
– មេដំប៉ែ ( yeast ) 1 ស្លាបព្រាកំពុង- ម្សៅហើម ( baking soda ) 1 ស្លាបព្រា
– ស្ករស 1 ស្លាបព្រា
– អំបិលកន្លះស្លាបព្រាកាហ្វេ
– ប្រេងសាសាដ 4 ស្លាបព្រា

វិធីធ្វើ

– លាយម្សៅជាមួយគ្រឿងទាំងអស់ និងលាយជាមួយទឹកក្ដៅបន្តិច ច្របាច់ចូលគ្នាអោយសព្វ រួចយកគ្របទុកចោល
ប្រហែល 1 ម៉ោង ទៅ 2 ម៉ោង តាមមេដំប៉ែ។
– បន្ទាប់មកយកម្សៅមកលុញ អោយចេញរៀងចង្កិះ ប្រវែងប្រហែល1តឹក ឬ 1 តឹកកន្លះ។
– ដាក់ខ្លាញ់អោយពុះក្ដៅ ហើយចាក់ដុំម្សៅលុញ យកដាក់បំពង។
– នៅពេលនំឡើងប៉ោងក្រហមស្រួយ សូមស្រង់ចេញទុកអោយស្រក់ប្រេងចេញអស់ និង ត្រជាក់ រួចជាការស្រេច ។
– បើមិនចង់បំពងទេ អាចយកទៅដុតក្នុងឡដូចនំប៉ោង។
– បើចង់ឈ្ងុយ សូមដាក់គ្រាប់ល្ងរោយ ហើយសង្កត់ដាក់ពីលើម្សៅលុញ មុននិងដាក់អាំង។
– នៅពេលអាំងសូម កំដៅឡចំនួន 375អង្សាហ្វារិនហៃ ឬ 190អង្សាសេ ។ ត្រូវអាំងអោយបាន 30 ទៅ 40នាទី ទើប
ក្រហមល្អ។
– អាចទទួលទានជាមួយទឹកដោះគោផ្អែម ទឹកសណ្ដែកផ្អែម តៅស៊ន បបរសាមជូក ឬ គុយទាវ ៕

ប្រភព៖ iknow