ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

ស្ពាន​​កញ្ចក់​​ដ៏​វែង​​ និង​​ខ្ពស់​​ជាង​គេ​​បំផុត​​នៅ​​លើ​ពិភព​លោក​​​ក្នុង​ប្រទេស​ចិន​ បាន​បើក​ដៃ​​ឲ្យ​​​​​អ្នក​ចូល​ទស្សនា​ជាច្រើន​​នាក់​​​​ តេស្ត​​​​មើល​ពី​ភាព​ស្វិត ​​រឹងមាំ​​របស់​​​​​កញ្ចក់​ មុន​​ដាក់​​ដំណើរ​​ការ​​ឲ្យ​សាធារណជន​​​​​​ចូល​លេង។

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ការ​តេស្ត​​សាកល្បង​​​​​គឺ ​​ក្រុម​អ្នក​ជំនាញ​បាន​ផ្ដល់​ញញួរ​​ដែក​​​​​ឲ្យ​ពួក​គេ​​វាយ​​បំបែក​កញ្ចក់​​​តាម​កម្លាំង​ខ្លួន​​មាន​ជា​ច្រើន​ញញួរ​​ ​និង​មាន​រថយន្ត​​​ម៉ាក​ SUV ​មួយ​គ្រឿង​​​បើក​​កិន​ពី​លើ​​​ថែម​ទៀត។ ​តែ​លទ្ធផល​​​​​ ពិត​ជា​ធ្វើ​​ឲ្យ​គ្រប់​គ្នា​ជឿ​ទុក​ចិត្ត​​ ​ពី​ភាព​ស្វិត​​​របស់​​កញ្ចក់​​​ ​ព្រោះ​​​កម្លាំង​​ញញួរ​​​​មិន​អាច​បំបែក​​​កញ្ចក់​​ឲ្យ​​​​ឃ្លាត​​ពី​គ្នា​​​បាន​ឡើយ ថែម​ទាំង​​ទម្ងន់​រថយន្ត​​​២តោន ដែល​មាន​​មនុស្ស​ជិះ​​ខាង​ក្នុង​ជា​ច្រើន​​នាក់​ ក៏​មិន​​អាច​​​ធ្វើ​​ឲ្យ​កញ្ចក់​​​បែក​បាន​ដែរ។

 

​​​​​​​​​​​​​​​​​​​​ស្ពាន​កញ្ចក់​​​​​ដែល​ធ្វើ​​ឲ្យ​គ្រប់​គ្នា​​​ឃើញ​​បុក​ពោះ​នេះ ​​​​មាន​ប្រវែង​​ ៤៣០​ម៉ែត្រ និង​​កម្ពស់​ ៣០០​ម៉ែត្រ​​​ ​ស្ថិត​នៅ​ទីក្រុង​ Zhangjiajie ខេត្ត​​ហ៊ូណាន​។

 

កាល​ពី​ប៉ុន្មាន​​សប្ដាហ៍​មុន​​​ ​គេ​ធ្លាប់​បាន​អញ្ជើញ​អ្នក​កាសែត​​​​​ BBC ​ម្នាក់​​​ឲ្យ​​ប្រើ​​ញញួរ​វាយ​កម្ទេច​ដែរ​ ​តែ​​​​​​​​មហាជន​ទូទៅ​​មិន​​ទាន់​អស់​ចិត្ត​​ ហើយ​​លើក​​នេះ​​​គេ​បាន​អញ្ជើញ​​​មនុស្ស​​ ៣០​នាក់​​​​​កាន់​​ញញួរ​​ទម្ងន់​ ៥,៥​គីឡូ​​​​​ទៅ​តេស្ដ​​​ម្ដង​​។​ ​ប៉ុន្តែ​​លទ្ធផល​មិន​ខុស​​ពី​លើក​មុន​ឡើយ បាន​ត្រឹម​​​ប្រេះ​តែ​មិន​បែក។

 

​​​​​​​​​​​​ស្ពាន​នេះ​​​​​អាច​​ទទួល​អ្នក​ចូល​ទស្សនា​​​​យ៉ាង​តិច​ ៨០០​នាក់​​ដើរ​ជាន់ ​ក្នុង​ពេល​តែ​មួយ។ ​ក្រោយ​តេស្ដ​​រួច​រាល់​​ ​គេ​គ្រោង​​នឹង​​បើក​បម្រើ​​សាធារណជន​​​​​នៅ​ពេល​​ឆាប់​ៗ​ខាង​នេះ​ហើយ៕

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

 

ចុចអាន៖ ស្ពាន​កញ្ចក់​​ឆ្លង​​​ជ្រោះ​​៤៣​០ម៉ែត្រ​នៅ​ចិន​​ ត្រៀម​ដាក់​ដំណើរ​ការ​

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ Shanghaiist