កម្ពុជា-ឡាវ​ឯកភាព​គ្នា​បើក​កុងស៊ុល​និង​ច្រក​ព្រំដែន​បន្ថែម

កម្ពុជា-ឡាវ ឯកភាព​គ្នា​លើ​ការ​បើក​កុងស៊ុល​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ចំប៉ាស័ក្តិ ដើម្បី​សម្រួល​ដល់​ការ​ចេញ​ចូល​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​បើក​ច្រក​ថ្មី​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ។ ការ​ឯកភាព​គ្នា​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ផ្លូវ​ការ​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ឡាវ​លោថោងលូន ស៊ីស៊ូលីដ ( Thongloun Sisoulith ) នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី ២៧ មិថុនា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។