ម៉េច​ឆ្កួត​ទៅ​ឡើង​ចូលក្នុង​កន្លែង​ហ្នឹង​អីចឹង​!

ឆ្កែមាឌតូច១ក្បាលដែលត្រូវបានដឹងជាមិត្តសំណព្វរបស់នារីៗ បានត្រូវត្រាំក្នុងទឹករើពុំរួចតែម្តង បន្ទាប់ត្រូវជាប់គាំងនៅក្នុងបំពង់បង្ហូរចានបង្គន់ អស់រយៈពេល ៧ ម៉ោង នៅក្នុងប្រទេសចិន ។

ក្រុមអ្នកពន្លត់អគ្គីភ័យនៅ Mengzi និយាយថា ពួកគេបានគ្រប់គ្រងទាញកូនឆ្កែ១ក្បាល ចេញពីបង្ហូរនៃចានបង្គន់ ស្ថិតក្នុងផ្ទះម្ចាស់របស់វា ។ សំណាងហើយ ដែលក្បាលរបស់វាងើបឡើង ដែលធ្វើឲ្យអាចដង្ហើមបាន, នេះបើយោងតាមវីដេអូបង្ហោះចូលអ៊ីនធើរណេត ។

ខ្សែវីដេអូឃ្លីបបានបង្ហាញឲ្យឃើញអ្នកពន្លត់អគ្គីភ័យម្នាក់ ដែលពាក់ស្រោមដៃ បានលូកចាប់ទាញសត្វឆ្កែនោះឡើងលើវិញយ៉ាងវេទនា ។ ដោយមានការលំបាក បុរសអ្នកសង្គ្រោះរូបនោះ ក៏បានស្នើដៃគូរបស់គាត់ម្នាក់ទៀតឲ្យជួយទាញ ។ ក្រោយរយៈពេល ២, ៣ នាទី នៃការព្យាយាមសង្គ្រោះ, សត្វឆ្កែនោះត្រូវបានទាញចេញពីចានបង្គន់ និងប្រគល់វាទៅឲ្យម្ចាស់វា ។ សត្វឆ្កែនេះបានត្រូវទទឹកខ្លួនជោគ ប៉ុន្តែ ពុំបណ្តាលឲ្យវារបួសនោះទេ ៕