ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

​រាជធានី​ភ្នំពេញ ៖ លោក​មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័​ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​ដឹង​ថា ដោយ​មានការ​ស្នើរ​សុំ​ពី​វិទ្យាស្ថាន​កងទ័ពជើងគោក កាលពី​ព្រឹក​​ថ្ងៃ​ទី​២៥ ​មិថុនា​ ២០១៦ នោះ​ នាយ និង​​ពល​ទាហាន​នៃ​វិទ្យាស្ថាន​កងទ័ពជើងគោក​ចំនួន​២៩៨​​នាក់ បាន​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​យាន​យន្ត នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៍​​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​ដែល​មាន​​​​បេក្ខជន​ប្រឡង​ចំនួន​​២៩៨​នាក់​ ក្នុងនោះ​​​ប្រឡង​ជាប់​ចំនួន​២៩០​​នាក់ ដោយ​៨​​នាក់​​អវត្ត​មាន ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​​នេះ ​លោកមាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័​ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០០៨ ​ដល់​ថ្ងៃ​ទី​៣១​ ឧសភា ​ឆ្នាំ​២០១៦ អង្គភាព​ផ្តល់​ប័ណ្ណ​បើក​បរ​បាន​ផ្តល់​​ប័ណ្ណ​​បើក​បរ​រថយន្ត ជូន​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​ចំនួន​១៤០,៤៤១​ប​ណ្ណ័ ផុត​សុពលភាព​ចំនួន​៦០,១៦០​

ប័ណ្ណ​ បាន​ប្តូរ​រួច​ចំនួន​២៧,១៣៩​ប​ណ្ណ័ និង​មិន​ទាន់បាន​ពន្យា​មាន​ចំនួន៣៣,០២១​ប័​​ណ្ណ ។ ពលរដ្ឋ​រាជធានី​ភ្នំពេញ អាយុចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ជិត​៩​សែន​នាក់ ប៉ុន្តែ​អ្នកមាន​ប​ណ្ណ័​បើកបរ​រថយន្ត​ប្រើប្រាស់​មាន​តែ​ជាង​១​សែន​នាក់ ក្នុង​នោះ​ផុត​សុពលភាព​ជាង​៣​ម៉ឺន​នាក់ ។ ទាក់ទិន្ន​ទៅ​នឹង​ការ​ទទួលប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ​ផ្សារ​ទំនើប AEON MALL នៅ​រាជធានី​ភ្នំពេញ​វិញ រហូត​មក​ដល់​ពេល​នេះ ធ្វើ​បាន​ចំនួន​៣២២២​ប​ណ្ណ័ គឺ​សម្រាប់​ទូ​ទាំង​ប្រទេស​តែ​ម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​រួសរាន់​ទៅ​ពន្យារ​ឲ្យ​បាន​គ្រប់​គ្នា ។

នេះ​បើគិត​ពី​ឆ្នាំ​២០០៨ ដល់​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៦ អង្គភាព​ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ផ្តល់​ប័ណ្ណបើកបរ​រថយន្ត​ជូន​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ចំនួន​១៤០.៤៤១​ប័ណ្ណ ក្នុង​នោះ ផុត​សុពលភាព​ចំនួន​៦០.១៦០​ប័ណ្ណ បាន​ប្តូរ​រួច​ចំនួន​២៧.១៣៩​ប័ណ្ណ និង​មិន​ទាន់​បាន​ពន្យារ​មាន​ចំនួន​៣៣.០២១​ប័ណ្ណ ។

ទាក់ទិន​ទៅ​នឹង​ការ​ទទួល ប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប AEON MALL​រាជធានី​ភ្នំពេញ ដែល​បាន​ដំណើរការ​សាកល្បង កាលពី​ថ្ងៃ​ទី​០២ មិថុនា កន្លង​មកនេះ លោក មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០២ ដល់ទី​០៤ នេះ ក្រុមការងារ​ទទួល​ធ្វើ​បាន​ចំនួន​៦១​ប័ណ្ណ គឺ​ក្នុង​មួយ​ថ្ងៃ​ៗ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។ លោក​បាន​បញ្ជាក់​ថា បើ​តាម​លទ្ធភាព​ក្រុមការងារ​ធ្វើ​បាន​រាប់រយ​ក្នុង​មួយ​ថ្ងៃ ដោយហេតុ​ថា ការ​ធ្វើ​ប័ណ្ណបើកបរ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ​នេះ មាន​លក្ខណៈ​ទំនើប គឺ​បម្រើសេវា​រហ័ស​ទាន់ចិត្ត ប្រើ​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់ នេះ​ប្រសិនបើ​មាន​ឯកសារ​គ្រប់គ្រាន់ តែ​ពេល​នេះ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ដែល​ធ្វើ​នៅ​ផ្សារ​ទំនើប AEON MALL​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ ។ ចំពោះ​ការ​ផ្តល់​សេវា​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ផ្សា​របើក និង​បិទ​ទៅ​វិញ និង​ទទួល​សម្រាប់​២៥​រាជធានី​-​ខេត្ត ឬ​ទូ​ទាំង​ប្រទេស​តែ​ម្តង ។

សូម​បញ្ជាក់​ថា យោង​តាម​សម្រង់​ស្ថិតិ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រឹម​ឆ្នាំ​២០១៥ មាន​ចំនួន​២៨២.០២៤​គ្រួសារ មនុស្ស​១.៤៤៧.០៨៥​នាក់ ស្រី​៧៦០.៧៤៤​នាក់ និង​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​៨៨៥.៩៦៩​នាក់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ

ទា​ហាន​២៩៨នាក់​​​​ប្រឡងយកប័ណ្ណបើកបរ