មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)

សិង្ហបុរី៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលតម្រូវឲ្យចុះចតវិញជាបន្ទាន់ ដែលផ្ទុកទៅដោយមនុស្ស រាប់រយនាក់។

បើតាមប្រភពបានឲ្យដឹងថា កាលពីព្រឹកថ្ងៃច័ន្ទវេលាម៉ោង ២:០៥នាទី ម៉ោងនៅក្នុងតំបន់ ជើងហោះហើរ SQ368 បានចេញដំណើរពីព្រលានយន្តហោះសិង្ហបុរី ទៅកាន់ទីក្រុង Milan ចៃដន្យហោះហើរទើបតែបានរយៈពេល ២ម៉ោងប៉ុណ្ណោះ ស្រាប់តែ ពីឡុតប្រកាសថា យន្តហោះកំពុងតែមានបញ្ហាផ្នែកម៉ាស៊ីន តម្រូវឲ្យចុះចតជាបន្ទាន់។

ប្រភពបន្តថា ភ្លាមៗនោះដែរ យន្តហោះត្រូវបានហោះត្រលប់មកកាន់ ព្រលានយន្តហោះសិង្ហបុរីវិញ បានទាន់ពេលវេលា មុនពេលដែលម៉ាស៊ីនខាងស្តាំនៃយន្តហោះធុន Boeing 777 បានផ្ទុះឆាបឆេះឡើង។

អ្នកដំណើរម្នាក់ឈ្មោះ Chuan បានប្រាប់មកខាងសារព័ត៌មាន BBC ឲ្យដឹងថា «មុនពេលចាប់ផ្តើមជះមានក្លិនឧស្ម័នមិនល្អ ពួកយើងហោះហើរក្នុងបរិយាកាសដ៏សែនអាប់អួរជាង១ម៉ោង។ ក្រោយមកពីឡុត បានរាយការណ៍តាមរយៈប្រព័ន្ធទាក់ទង ទៅកាន់ខាងភ្នាក់ងារព្រលានវិញថា មានធ្លាយប្រេងនៅក្នុងម៉ាស៊ីនលើយន្តហោះ ហើយពួកយើងនឹងវិលត្រលប់ទៅ ព្រលានវិញ»។

លោក Chan បានបន្ថែម ឲ្យដឹងទៀតថា ក្រោយការប្រកាសដំណឹងរួច អ្នកដំណើរមានអារម្មណ៍ស្ងប់ជាធម្មតា រួចគាត់ក៏សម្ងំគេងវិញ។

គួររំលឹកដែរថា យន្តហោះខាងលើនេះ មានផ្ទុកអ្នកដំណើរចំនួន ២២២នាក់ និងក្រុមការងារលើយន្តហោះចំនួន ១៩នាក់ទៀតផងដែរ ហើយត្រូវបានជម្លៀស ទៅទីតាំងសុវត្ថិភាព ក្រោយពីដឹងថា យន្តហោះមានបញ្ហាដំណើរការមិនស្រួល ដោយពុំមានអ្នកដំណើរណាម្នាក់ ទទួលរងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុមួយនេះឡើយ។

ជាមួយគ្នាដែរ ក្រោយពេលចុះចត ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេល ប្រមាណជា ៥ទៅ១០នាទី ដើម្បីពន្លត់អណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ បានដោយជោគជ័យ។ ហើយក្រោយមក អ្នកដំណើរទាំងអស់នោះ ក៏ត្រូវបានផ្ទេរទៅជិះជើងហោះហើរថ្មី ដោយសង្ឃឹមថាទៅដល់ទីក្រុង Milan នៃប្រទេសអីុតាលីវិញ ទាន់ពេលវេលាផងដែរ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង ដោយសារតែ ដែលបណ្តាលមកពី ការផ្ទុះបំពង់អ៊ុកស៊ីសែន ដែលនៅខាងក្រោយ នៃយន្តហោះ តែវាជាសំណាងល្អ ព្រោះមិនបណ្តាលឲ្យ អ្នកធ្វើដំណើរណាម្នាក់ រងរបួសនោះទេ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុន អាកាសចរណ៍ SCAT ស្ថិតក្នុងជើងហោះហើរ DV-742 បានឆេះយ៉ាងខ្លាំង នៅពេលធ្វើការចុះចត នៅឯព្រលាន យន្តហោះ អាក់តូ (Aktau) ក្នុងប្រទេសកាហ្សាកស្តាន (Kazakhstan) បន្ទាប់ពីហោះហើរ មកពី ទីក្រុង អាស្តានា (Astana) កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ផងដែរថា យន្តហោះប្រភេទ Boeing 737 មួយគ្រឿងនេះ បានឆេះយ៉ាងសន្ធោសន្ធៅ ដោយអណ្តាតភ្លើង មានកំពស់រហូតដល់ទៅ ប្រហែលជាជាង ៤ម៉ែត្រ និងមានផ្សែង ដ៏ខ្មៅក្រាស់ ចេញពីតួយន្តហោះ គឺបណ្តាលមកពី ការផ្ទុះបំពង់អ៊ុកស៊ីសែន ដែលដាក់នៅជិត កន្លែងទុកឥវ៉ាន់ ផ្នែកខាងមុខ ដែលស្ថិតនៅ ពីក្រោយកាប៊ីនយន្ដហោះ។

ទោះបីជាយ៉ាងណាក៏ដោយ វាជាសំណាងល្អមួយ ដែលគ្មានអ្នកដំណើរណាម្នាក់ រងរបួស ដោយសារ ការផ្ទុះនេះឡើយ។ យ៉ាងណាមិញ អគ្គីភ័យនេះ បណ្តាលឱ្យមាន ការខូចខាត តួយន្តយ៉ាងដំណំ បើទោះបីជា មានការអន្តរាគមន៍ ពីអ្នកពន្លត់អគ្គីភ័យ យ៉ាងញាប់ដៃ ញាប់ជើង ក៏ដោយ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ SCAT របស់ប្រទេសកាហ្សាកស្ថាន មួយនេះ ត្រូវបានជាប់ជា ក្រុមហ៊ុនអាកាសចរណ៍ ចុងក្រោយគេ ដែលមិនមាន សុវត្ថិភាព និងមានគ្រោះថា្នក់ ជាងគេ ក្នុងកំណត់ត្រា ដែលត្រូវបានចេញផ្សាយ នៅក្នុងខែមករា នៅលើវេបសាយ AirlineRatings.com នៅប្រទេសអូស្ត្រាលី។

តួយ៉ាងដូចជា កាលពីខែមករា ឆ្នាំ២០១៣ អ្នកដំណើរ ២១នាក់ បានស្លាប់ទាំងអស់ នៅជិតតំបន់ Kyzyltu ក្នុងអំឡុងពេល ធ្វើដំណើរពីតំបន់ Kokshetau ស្ថិតនៅភាគខាងជើង នៃប្រទេស កាហ្សាកស្ថាន ទៅតំបន់ Almaty ដោយសារបញ្ហា អាកាសធាតុ ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)

មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)

មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)

មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)

មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)

មិនដឹងជាភ័យ ព្រលឹងចុងសក់កម្រិតណាទេ ខណៈយន្តហោះសិង្ហបុរីមួយគ្រឿង ឆាបឆេះម៉ាស៊ីន (មានវីដេអូ)