ខាត់ សុឃីម យកថ្ងៃខួបប្តី​ ធ្វើបុណ្យ​ដាក់ទាន​ (មានវីដេអូ)

ភ្នំពេញ​​៖ ​ខាត់ សុឃីម តារាពហុជំនាញ ក្នុងពិភពសិល្បៈ បានយកថ្ងៃខួបកំណើតប្តី ធ្វើបុណ្យដាក់ទាន ដែលជា​ហេតុផល​មួយ ដូច​​​តារាមួយចំនួន និង​ខុស​ពីតារាផ្សេងៗ ដែល​យកថ្ងៃនេះ ផឹកស៊ីរាំរែក ​ដោយបើកកម្មវិធី​ធំ​ៗ តែម្តង​។​

តាមរយៈវីដេអូឃ្លិបនេះ ខាត់ សុឃីម ដែលចែកចាយទៅកាន់​សាធារណៈជន ឲ្យដឹងថា នាង​នឹងយកថ្ងៃខួបកំណើត​នេះ ធ្វើបុណ្យដាក់ទាន ទៅកាន់​​មនុស្សវ័យចំណាស់ មួយចំនួន ។​

ខាត់ សុឃីម និយាយថា​ «រីករាយខួបកំណើតប្តីសម្លាញ់ សូម​អ្នកមិត្តភក្តិ សូមទោស​ Friend ទាំងអស់គ្នា​ មិនមែនចង់អួតអីទេ ហើយប្តីខ្ញុំ​គាត់ក៏មិនចូលចិត្តដែរ​ អារឿងបង្ហោះអីហ្នឹង​ តែថ្ងៃនេះ​ជាថ្ងៃខួបកំណើត របស់គាត់ ចឹងខ្ញុំសូមចូលរួម​ ជូនពរ​គាត់បន្តិច ព្រោះអី​អត់មានកាដូអីឲ្យ »។​

ខាត់ សុឃីម បានបន្ថែមទៀតថា ក្នុងថ្ងៃខួបកំណើតប្តីខ្លួន នាងមាន​តែចិត្តនឹងថ្លើម​ ហើយនឹងខ្លួនប្រាណ ក្នុងនាមជាប្រពន្ធម្នាក់ ដោយចង់លើកកម្លាំងចិត្ត ប្តី ហើយការស្រឡាញ់ខ្ញុំ មានរាល់ថ្ងៃ ដូច​ញ៉ាំបាយចឹង ច៎ាស ខ្ញុំ​ញ៉ាំបាយគឺញ៉ាំរាល់ថ្ងៃ ក្តី​ស្រឡាញ់ខ្ញុំមានចំពោះគាត់ រៀងរាល់ថ្ងៃដែរ ហើយក្នុងថ្ងៃនេះជាថ្ងៃសីល ថ្ងៃខួបកំណើតប្តី ចឹងខ្ញុំមិនបានទៅវត្តអីទេ ។​

ក្នុងនោះដែរ ខាត់ សុ ឃីម បានអះអាងថា នាងមិនបាន​ធ្វើកម្មវិធី​អ្វី ជូនប្តីនោះទេ មានតែ​ធ្វើបុណ្យ ធ្វើទាន​តិចទៀត ដើម្បី ឲ្យថ្ងៃខួបកំណើតមួយដ៏មានន័យ ដោយ​នឹង​ជូនថវិកា ដល់លោកគ្រូ សុខ ឌុច គ្រូចាបី ខ្សែដៀវ ២០ ម៉ឺនរៀល និង​ជួយដល់លោក តាម្នាក់ដែល​រងគ្រោះថ្នាក់ចរាចរណ៍ ដោយកំពុងសម្រាក នៅពេទ្យលោកសង្ឈ ​ជូន​ ២០ ម៉ឺនរៀលដែរ ៕​ ទស្សនា​វីដេអូឃ្លិប ដូចខាងក្រោមនេះ៖

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាពហុជំនាញ​ ខាត់ សុឃីម នៅមុននេះបន្តិច រសៀលថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ បានបង្ហោះវីដេអូឃ្លិបមួយ​ថ្លែង​ ទាំងអួលដើមករ អាណិតអាសូរ ដល់តាម្នាក់ ដែលរស់នៅបាត់ដំបូង យកចៅទៅពេទ្យ តែពេទ្យ​អត់មើល ។​

ខាត់ សុឃីម បាននិយាយថា «នាង​ខ្ញុំបានឃើញព័ត៌មានមួយព្រឹកមិញ ពិតជាអាណោច​អាធម ក្នុងចិត្ត នៅពេលដែលឃើញ លោកតាម្នាក់ បីចៅគាត់ចូលពេទ្យ នៅខេត្តបាត់ដំបង ហើយពេទ្យនោះមិនបានសង្គ្រោះ​ចៅគាត់» ។

តារាពហុជំនាញ​ ថ្លែង​ទាំង​អួលដើមករថា ខ្ញុំមានកូន ដែរ ខ្ញុំដឹង​ណាស់​ ក្នុងអារម្មណ៍ខ្ញុំអត់ស្ងប់ទេ ព្រោះអីខ្ញុំបានផុសម្តង គ្រាន់តែសរសេរ ហើយ Share ចឹង​ តែ​ឥឡូវ​អត់អស់ចិត្ត ដូចថា ខ្ញុំអាណិតក្មេងហ្នឹងមែនទែន ។

តាមរយៈវីដេអូឃ្លិបនេះ ខាត់ សុឃីម ក៏បាន​ធ្វើការសំណូមពរ ដល់ពេទ្យទាំងអស់គ្នា ដែលមានតួនាទី ជាពេទ្យ ខ្ញុំមិនចោទ​ទាំងអស់​នោះទេ ព្រោះអី ពេទ្យខ្លះចិត្តល្អមែនទែន តែពេទ្យខ្លះទៀតគាត់មិនយកចិត្តទុកដាក់ គាត់គិតថា បើមិនមានលទ្ធភាពច្រើន គាត់មិនអាច ព្យាបាលបាន ខ្ញុំដឹង​ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload