វិធីធ្វើបង្អែម​ពងមាន់

វិធីធ្វើបង្អែម​ពងមាន់

ស្រ្តីមេផ្ទះជាច្រើនតែធុញទ្រាន់ និងរអ៊ូរទាំចំពោះការធ្វើបង្អែមពីពងមាន់ ដូចជាការដុតនំ ឬធ្វើបង្អែមសង់ខ្យា ជាដើម ព្រោះវាមានលក្ខណៈស្មុគ្រស្មាញហើយត្រូវចំណាយពេលយូរទៀត។ ដូច្នេះថ្ងៃនេះ សូមសាកធ្វើបង្អែម ពងមាន់ដោយខ្លួនឯងម្តង គ្រាន់តែចំណាយពេលត្រឹម១៥នាទីប៉ុណ្ណោះ។

គ្រឿងផ្សំ៖

– ទឹក៤កែវ
– ស្ករស១កូនកែវ
– អំបិលមួយចុងស្លាបព្រា
– ស៊ុត៥គ្រាប់។


វិធីចម្អិន៖

– ដំបូងដាំទឹកឲ្យពុះ រួចដាក់ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
– គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិល។
– បន្ទាប់មក យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ។
– ចាប់ផ្ដើមដាក់ស៊ុតក្រហមចូល នោះអ្នកនឹងទទួលបានបង្អែមពងមាន់ដ៏មានឱជារសឈ្ងុយឆ្ងាញ់៕

វិធីធ្វើបង្អែម​ពងមាន់

ប្រភព៖ iknow