របៀបធ្វើពោតកំបោរ

របៀបធ្វើពោតកំបោរ

នៅថ្ងៃមុនៗមង្គលការបានឆ្នៃពោតធ្វើជា បង្អែមបបរពោត ពោតអាំង និងពោតចំហុយ រីឯថ្ងៃនេះវិញម្តងមង្គលការ
មានរបៀបធ្វើថ្មីមួយទៀតហើយ គឺរបៀបធ្វើពោតកំបោរ។

+គ្រឿងផ្សំ

-ពោតស ១ គីឡូ (ពោតទុំ)

-កំបោរ ២ ស្លាបព្រាបាយ

-ស្កសរ ៥ ស្លាបព្រាបាយ

-អំបិល ១ ស្លាបព្រាកាហ្វេ

-ល្ងរ ១ ស្លាបព្រាបាយ លីងឲ្យឈ្ងុយ

-ដូង(ដូងកោស)
+វិធីធ្វើ

១. ជាការចាប់ផ្តើមអ្នកត្រូវយកពោតដាក់ត្រាំទឹកកំបោរសិន ២០ -២៥ នាទី។

២.អ្នកត្រូវយកពោតដែលអ្នកត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក
សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។

៣. អ្នកយកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីករូចក៍ចាក់ទឹកចេញទុកតែបន្តិចបានហើយរូចក៍បន្ថយកំដៅ(ដាក់
កំដៅបន្តិចៗ)ឬក៍អ្នកអាចស្រង់ពោតយកមកញាំតែម្តងក៍បានដែរ។

៤. អ្នកត្រូវយកចានមួយដាក់លាយ ស្កសរ,ល្ងរ និងអំបិល រួចកូរបញ្ចូលគ្នាឲ្យសប់។

៥. ជាចុងក្រោយអ្នកត្រូវយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចក៍យកស្កសរ, ល្ងរ និងអំបិលដែលបានលាយ
រួចរោយពីលើពោត ហើយក៍ដាក់ដូងដែលបានកោសហើយពីលើនោះផងដែរ៕

ប្រភព៖ iknow