ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

ស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបំផុតនៅលើពិភពលោកក្នុងប្រទេសចិន បានបើកដៃឲ្យអ្នកចូលទស្សនាជាច្រើននាក់ តេស្តមើលពីភាពស្វិត រឹងមាំរបស់កញ្ចក់ មុនដាក់ដំណើរការឲ្យសាធារណជនចូលលេង។

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

ការតេស្តសាកល្បងគឺ ក្រុមអ្នកជំនាញបានផ្ដល់ញញួរដែកឲ្យពួកគេវាយបំបែកកញ្ចក់តាមកម្លាំងខ្លួនមានជាច្រើនញញួរ និងមានរថយន្តម៉ាក SUV មួយគ្រឿងបើកកិនពីលើថែមទៀត។ តែលទ្ធផល ពិតជាធ្វើឲ្យគ្រប់គ្នាជឿទុកចិត្ត ពីភាពស្វិតរបស់កញ្ចក់ ព្រោះកម្លាំងញញួរមិនអាចបំបែកកញ្ចក់ឲ្យឃ្លាតពីគ្នាបានឡើយ ថែមទាំងទម្ងន់រថយន្ត២តោន ដែលមានមនុស្សជិះខាងក្នុងជាច្រើននាក់ ក៏មិនអាចធ្វើឲ្យកញ្ចក់បែកបានដែរ។

ស្ពានកញ្ចក់ដែលធ្វើឲ្យគ្រប់គ្នាឃើញបុកពោះនេះ មានប្រវែង ៤៣០ម៉ែត្រ និងកម្ពស់ ៣០០ម៉ែត្រ ស្ថិតនៅទីក្រុង Zhangjiajie ខេត្តហ៊ូណាន។

កាលពីប៉ុន្មានសប្ដាហ៍មុន គេធ្លាប់បានអញ្ជើញអ្នកកាសែត BBC ម្នាក់ឲ្យប្រើញញួរវាយកម្ទេចដែរ តែមហាជនទូទៅមិនទាន់អស់ចិត្ត ហើយលើកនេះគេបានអញ្ជើញមនុស្ស ៣០នាក់កាន់ញញួរទម្ងន់ ៥,៥គីឡូទៅតេស្ដម្ដង។ ប៉ុន្តែលទ្ធផលមិនខុសពីលើកមុនឡើយ បានត្រឹមប្រេះតែមិនបែក។

ស្ពាននេះអាចទទួលអ្នកចូលទស្សនាយ៉ាងតិច ៨០០នាក់ដើរជាន់ ក្នុងពេលតែមួយ។ ក្រោយតេស្ដរួចរាល់ គេគ្រោងនឹងបើកបម្រើសាធារណជននៅពេលឆាប់ៗខាងនេះហើយ៕

ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន

ប្រភព៖ sabay

  • ស្ពាន​កញ្ចក់​វែង​បំផុត​​លើ​លោក​​​​​ឲ្យ​តេស្ត​សុទ្ធ​តែ​​​​​​ញញួរ​ និង​​រថយន្ត​បើក​កិន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:ជីវិតនិងសង្គម
Tags: