គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍

អ្នក​ថត​រូប​​​ជន​ជាតិ​ថៃ​ម្នាក់​គឺ​លោក​ Pherawit Rattanachot បាន​ចែក​រំលែក​រូប​ភាព​ Pre-Wedding ​មួយ​ចំនួន​របស់​គូ​ស្នេហ៍​មួយ​គូ​ដែល​ជា​អ្នក​សម្ដែង​ល្ខោន​ Khon ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​​កំពុង​ចាប់​អារម្មណ៍​។ នេះ​បើ​តាម​សារព័ត៌មាន Bangkok Coconuts។

 

គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍

 

នៅ​ក្នុង​រូប​ថត​​​​​ គេ​អាច​ឃើញ​​​​បុរស​ជា​សង្សារ​​បាន​​ស្លៀក​ពាក់​​និង​ពាក់​មុខ​​ជា​តួ​យក្ស​​​​ ចំណែក​​​ភាគី​ខាង​នារី​​ស្លៀក​ពាក់​​​​ដើរ​តួ​ជា​នាង​សេដា ដែល​​យោង​ទៅ​​តាម​​​​រឿង «​​​​រាមាយណ» ​នៅ​ក្នុង​វគ្គ​​​​​និយាយ​រៀប​រាប់​ពី​​តួ​អង្គ​យក្ស​​​ក្រុង​រាពណ៍  ចាប់​ពង្រត់​នាង​សេដា​ ជា​ភរិយា​របស់​តួអង្គ​​ព្រះ​រាម។

 

តាម​ការ​ឲ្យ​ដឹង​ពី​​លោក Pherawit ដោយ​សារ​តែ​គូ​ស្នេហ៍​ខាង​លើ​ជា​​​​អ្នក​សម្ដែង​ល្ខោន​ផ្ទាល់​​ ដូច​នេះ​​ការ​រៀប​ចំ​​បង្កើត​​​ប្លង់​ថត​ដោយ​​សម្ដែង​​តាម​​​រឿង​ល្ខោន​​​​​​កាន់​តែ​​រស់​រវើក។ ​តែ​នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​រើស​យក​​ទី​តាំង​ថត​ក្បែរ​​អគារ​ទី​ក្រុង មិន​ថត​​នៅ​​​​​​​រោង​មហោស្រព ឬ​រើស​យក​​ទី​តាំង​ជា​លក្ខណៈ​​ប្រពៃណី​ឲ្យ​បាន​ច្រើន​​? អ្នក​​ជំនាញ​ថត​រូប​នេះ​តប​វិញ​ថា លោក​ចង់​បង្កើត​​ទស្សនីយភាព​ប្លែក​ថ្មី ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន។

 

គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍

 

លោក​​ Pherawit បាន​រៀប​ចំ​ប្លង់​ថត​រូប​របស់​គូ​ស្នេហ៍​ខាង​លើ​ ថត​នៅ​​ក្នុង​ព្រៃ​​ព្រឹក្សា​ផង​ដែរ៕

 

គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍
គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍
គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍
គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍
គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍
គូ​ស្នេហ៍​អ្នក​របាំ​​​ថៃ​ថត​រូប​ Pre-Wedding ​​ក្នុង​ឈុត​​ល្ខោន​ខូន​​ ​​ទាក់ទាញ​ការ​ចាប់​អារម្មណ៍

 

ចុចអាន៖  ​ថៃ​និយាយ​​​​អ្វី​ខ្លះ​ ​​​ក្រោយ​អ្នក​ប្រើ​​​បណ្ដាញ​សង្គម​ខ្មែរ​​ផ្ទុះ​ប្រតិកម្ម​​ជុំវិញ​​ល្ខោនខោល​?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokcoconuts​​​​​​​
​​​​​​​​​​​​​​​​