ម្ចាស់រថយន្តដឹកឈើមិនបង់លុយ ឈ្មោះតាំង ដារ៉ាន់ អនុប្រធានមន្ទីរអធិការកិច្ច ខេត្តស្ទឹងត្រែង និងប្អូនថ្លៃ ជាប៉ូលីសសេដ្ឋកិច្ច ផ្ទុះអាវុធផ្អើលប្រជាពលរដ្ឋ ថ្នាក់លើមើលមិនឃើញ

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៏បានអោយដឹងថា កាលពីវេលាម៉ោង១៣ថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០១៦ ត្រង់ ចំណុចជិតព្រៃចាស់ ស្ថិតក្នុងភូមិគីឡូប្រាំបីសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង មានករណី ផ្ទុះអាវុធជាច្រើន គ្រាប់ដែលចេញពីរថយន្ត ម៉ាកហាយលែនឌ័ររបស់ប៉ូលីសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង រួមដំណើរជាមួយ ឈ្មោះ តាំង ដារ៉ាន់ ឋានះអនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងព្រឹទ្ឋសភា រដ្ឋសភាខេត្ត ស្ទឹងត្រែង បើកប្រដេញ បាញ់ ដូចក្នុងរឿងហុងកុង ផ្អើលប្រជាពលរដ្ឋក្បេរនោះស្មានថា ដេញបង្ក្រាបចោរប្លន់ តាមពិតគឺដេញកាក់រថយន្ត ដឹកចំនួន ៣គ្រឿងដែលម្ចាស់ភ្លេចបង់លុយ។

សេចក្តីរាយការណ៏បានអោយដឹងបន្តថា វេលាម៉ោងខាងលើ គេឃើញមានរថយន្តបើកជើងគ្នារវាង រថយន្តម៉ាក ហាយលែនឌ័រ ពណិ៍ស្ករពាក់ស្លាកលេខភ្នំពេញ2 AA7817ដែលគេដឹងថាជារថយន្តរបស់ឈ្មោះ ប៉ូ លី ជាមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជិះជាមួយបងថ្លៃឈ្មោះ តាំង ដារ៉ាន់ ជាអនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ ទំនងព្រឹទ្ឋសភារដ្ឋសភាខេត្ត បានបើកដេញប្រដេញតាមរថយន្តសាំយ៉ុងដឹកឈើ និងបានបាញ់ចំនួន៤គ្រាប់និង បាញ់ រថយន្តបាឡែនចំនួនបីគ្រាប់ធ្វើអោយផ្អើលដល់ប្រជាពលរដ្ឋរសើនៅក្បែរនោះស្មានថា ប្រដេញបង្ក្រាប ករណីចោរប្លន់ការពិតគឹរថយន្តរបស់ប៉ូលីសសេដ្ឋកិច្ចនិងបងថ្លៃជាអនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងព្រឹទ្ឋ សភា រដ្ឋសភាខេត្ត បានបើកដេញប្រដេញតាមរថយន្តសាំយ៉ុងដឹកឈើដែលភ្លេចមិនបង់លុយតែប៉ុណ្ណោះ។

គួររំលឹកថា កន្លងមកគេតែងតែឃើញ ឈ្មោះតាំង ដារ៉ាន់ ជាអនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនង ព្រឹទ្ឋសភា រដ្ឋសភាខេត្តស្ទឹងត្រែង បើកឡានប្រដេញរថយន្តដឹកឈើយកលុយជាញយៗដងមិនដែលឃើញ ថ្នាក់លើណា ម្នាក់ប្រដៅច្បាប់ដល់បុគ្គលខិលខុចនោះឡើយ ។ដូចនេះគេចង់ឃើញ ថ្នាក់លើមានចំណាត់ការ ចំពោះបុគ្គល ខិលខូចនេះផង ៕

ម្ចាស់រថយន្តដឹកឈើមិនបង់លុយ ឈ្មោះតាំង ដារ៉ាន់ អនុប្រធានមន្ទីរអធិការកិច្ច ខេត្តស្ទឹងត្រែង និងប្អូនថ្លៃ ជាប៉ូលីសសេដ្ឋកិច្ច ផ្ទុះអាវុធផ្អើលប្រជាពលរដ្ឋ ថ្នាក់លើមើលមិនឃើញ ម្ចាស់រថយន្តដឹកឈើមិនបង់លុយ ឈ្មោះតាំង ដារ៉ាន់ អនុប្រធានមន្ទីរអធិការកិច្ច ខេត្តស្ទឹងត្រែង និងប្អូនថ្លៃ ជាប៉ូលីសសេដ្ឋកិច្ច ផ្ទុះអាវុធផ្អើលប្រជាពលរដ្ឋ ថ្នាក់លើមើលមិនឃើញ ម្ចាស់រថយន្តដឹកឈើមិនបង់លុយ ឈ្មោះតាំង ដារ៉ាន់ អនុប្រធានមន្ទីរអធិការកិច្ច ខេត្តស្ទឹងត្រែង និងប្អូនថ្លៃ ជាប៉ូលីសសេដ្ឋកិច្ច ផ្ទុះអាវុធផ្អើលប្រជាពលរដ្ឋ ថ្នាក់លើមើលមិនឃើញ