Jiyeon ក្រុម T-ara មក​លេង​កោះ​សង្សារ និងបង្ហោះ​រូប​ដ៏​ជាប់​ចិត្ត​

មុន​នេះ​បន្តិច សមាជិក​ Jiyeon របស់​ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង T-ara បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​លើ​បណ្ដាញ​ Instagram របស់​ខ្លួន បង្ហាញ​ថា​នាង​ទើប​តែ​មក​កម្សាន្ត​នៅ​កោះ​សង្សារ ក្នុង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា។

 

តាម​រយៈ​រូបថត​ទាំង​នោះ តារា​ចម្រៀង​វ័យ ២៣ឆ្នាំ​មិន​បាន​សរសេរ​អ្វី​ច្រើន​ឡើយ ក្រៅ​ពី​ពាក្យ​ថា “Songsaa” និង​សញ្ញា​បេះដូង​​ដែល​បង្ហាញ​ពី​ភាព​ជាប់ចិត្ត។

 

Jiyeon ធ្លាប់​បាន​សម្ដែង​នៅ​ប្រទេស​កម្ពុជា​ម្ដង​ហើយ​ជាមួយ​សមាជិក​ក្រុម T-ara កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប៉ុន្តែ​សម្រាប់​លើក​នេះ​ទំនង​គ្រាន់​តែ​ជា​ការ​មក​កម្សាន្ត​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ ៕

 

Jiyeon ក្រុម T-ara មក​លេង​កោះ​សង្សារ និងបង្ហោះ​រូប​ដ៏​ជាប់​ចិត្ត​

 

Jiyeon ក្រុម T-ara មក​លេង​កោះ​សង្សារ និងបង្ហោះ​រូប​ដ៏​ជាប់​ចិត្ត​

 

Jiyeon ក្រុម T-ara មក​លេង​កោះ​សង្សារ និងបង្ហោះ​រូប​ដ៏​ជាប់​ចិត្ត​

 

ដោយ៖ វ៉ាន់ថន
រូបភាព៖ Instagram