ពិត​ជា​​ផ្តេស​​ផ្តាស​​មែន​!

ខេត្តស្ទឹងត្រែង ៖ រថយន្ត​២​គ្រឿង​បាន​ផ្ទុះ​កង់ ខណៈ​មានការ​ផ្ទុះអាវុធ​ដែល​សមត្ថកិច្ច​ប្រដេញ​ចាប់​នៅ​ចំណុច​ព្រៃ​ចាស់ ក្នុងភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ មិថុនា ២០១៦ ។

ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល និង​រត់គេច​យ៉ាង​ប្រសាច ខណ​ស្នូរ​ផ្ទុះអាវុធ​ចេញពី​ក្នុង​រថយន្ត​ពេល​ប្រដេញ​តាម​ក្រោយ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង ដែល​ជា​ជំហាន​ដំបូង​គេ​សង្ស័យ​ពាក់ព័ន្ធ​រឿង​ក្រុម​ឧក្រិដ្ឋជន ។ លុះ​ក្រោយមក ទើប​ដឹង​ថា ជា​ករណី​បង្ក្រាប​រថយន្ត​ដឹក​ប្រណីត​កំ​ប៉ិច​កំប៉ុក​សោះ ។

ទាក់ទិន​ករណី​ប្រដេញ​រថយន្ត​បាញ់បោះ​បែប​រឿង​ចិន​ហុងកុង​នោះ គ្រា​ដំបូង​សមត្ថកិច្ច​បាន​បាញ់​ទៅ​លើរ​ថុ​យន្ត​សាំ​យ៉ុ​ង​ចំនួន​៤​គ្រាប់ បណ្តាល​ឱ្យ​ធ្លុះធ្លាយ​ទ្វារ​ខាងក្រោយ និង​បែក​កង់​ស្តាំ​ផ្នែក​ខាងក្រោយ ។ បន្ទាប់​មក មាន​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​បើក​មក​រារាំង​រថយន្ត​សមត្ថកិច្ច តែ​ត្រូវ​សមត្ថកិច្ច​នោះ​ហឹ​ង​ស្លឹកត្រចៀក​បាញ់​ចំនួន​៣​គ្រាប់​ទៀត បណ្តាល​ឱ្យ​បែក​កង់​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​មួយ​គ្រឿង​ទៀត ។

សមត្ថកិច្ច​ដែល​បាន​លើក​កាំភ្លើង​បាញ់​ទៅ​លើ​រថយន្ត​ដឹកឈើ​នោះ​មាន​គ្នា​២​នាក់ ដែល​ម្នាក់​ឈ្មោះ​ប៉ូ លី ប៉ូ​លី​ស​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង និង​ម្នាក់​ទៀត​ឈ្មោះ​តាំង តា​រ៉ា​ន់ អនុប្រធាន​មន្ទីរ​ទំនាក់ទំនង
ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​ខេត្តស្ទឹងត្រែង ។

ប្រជាពលរដ្ឋ​នៅ​ក្បែ​កន្លែង​កើតហេតុ បាន​លាន់មាត់​ពី​ម្នាក់​ទៅ​ម្នាក់​ថា គ្រាន់តែរ​យន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿ​សោះ​បាញ់បោះ មិន​គិត​ពី​អាយុជីវិត​អ្នក​ដទៃ ។ រីឯ​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ខូច​ផ្លូវ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​បាញ់​មួយ​គ្រាប់​សោះ ។ ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា គ្រាន់តែ​ជា​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង មិន​គួរ​ដល់​ថ្នាក់​ផ្ទុះអាវុធ​ដូច​ក្រុម​ចោរប្លន់​មាន​អាវុធ​នោះ​ទេ ផ្អើល​គេឯង​គួរ​ឱ្យ​ខ្លាច ពិតជា​ផ្តេសផ្តាស​មែន គ្រាន់តែ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច ដែល​មាន​រាប់រយ​នាក់ គឺ​ចាប់​បាន​ទៅ​ហើយ ។