ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?

6 Videos

ថ្ងៃនេះជាថ្ងៃខួបកំណើតស្វាមីរបស់តារាពហុជំនាញ ខាត់ សុឃីម លោក ផាណូ ប៉ុន្តែយ៉ាងណា ខាត់ សុឃីម បានប្រាប់ថា នាងមិនបានរៀបចំពិធីខួបកំណើតធំដុំអ្វីសម្រាប់ស្វាមីនោះទេ។ ហើយនាងក៏មិនមានការដូអ្វី សម្រាប់ថ្ងៃកំណើតស្វាមីនាថ្ងៃនេះដែរ គឺមានតែចិត្តថ្លើម និង ខ្លួនប្រាណ រួមជាមួយនឹងសេចក្តីស្រឡាញ់ដល់ស្វាមីតែប៉ុណ្ណោះ ហើយនាងក៏សូមឱ្យថ្ងៃកំណើតនេះ ជាថ្ងៃដ៏មានន័យសម្រាប់ស្វាមី ។

P9

ថ្មីៗនេះ ខាត់ សុឃីម បានបង្ហោះសារជូនពរស្វាមី នៅក្នុងថ្ងៃខួបកំណើតរបស់ស្វាមី ។ ខាត់ សុឃីម បានប្រាប់ថា នាងមិនមានកាដូអ្វីដល់ស្វាមីទេ។ ក្នុងនាមជាប្រពន្ធល្អម្នាក់ នាងមានតែកម្លាំងចិត្ត និង សេចក្តីស្រឡាញ់សម្រាប់ស្វាមី។ ដោយសារខួបកំណើតស្វាមីរបស់ ខាត់ សុឃីម ត្រូវនិងថ្ងៃសីល តារាកំប្លែង និង ពិធីការិនីរូបនេះបានបង្វែរពីរការរៀបចំពិធីខួបកំណើរជាលក្ខណៈអធិកអធមមកជាការធ្វើបុណ្យកុសលវិញ ដោយជូនជាថវិកាមួយចំនួនដល់លោកគ្រូភ្លេងដែលមានវ័យចំណាស់នៅខេត្តតាកែវ និង លោកតាម្នាក់ដែល ជួបគ្រោះថ្នាកចរាចរណ៍។

ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?

ជាមួយនឹងការរំភើប លោក ផាណូ ដែលជាស្វាមីរបស់ ខាត់ សុឃីម បានតបសារភ្លាមៗថា «អរគុណច្រើនសម្រាប់មនុស្សស្រីល្អម្នាក់នេះ ដែលតែងតែឈរពីក្រោយខ្ញុំ ហើយយកដៃរុញខ្លួនខ្ញុំឱ្យទៅមុខជានិច្ច អរគុណចំពោះការលើកទឹកចិត្តរបស់អូនស្រឡាញ់អូនណាស់» ។ ចាប់តាំងពីរៀបការមក គេសង្កេតឃើញគូស្វាមីភរិយាមួយគូនេះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងកូនប្រុសស្រីចំនួនពីរនាក់ ។

ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?

អ្វីដែលចាប់អារម្មណ៍ចុងក្រោយនេះ ខាត់ សុឃីម កាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន។ មានការនិយាយលេងសើចថា ខាត់ សុឃីម យកស្វាមីក្មេងគឺលេងខ្លួនតាមស្វាមីក្មេងហើយទើបបាន បើពុំដូច្នោះទេ ខ្លាចស្វាមីមានក្រៅទៀត ៕ ចេនី

ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?
ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?
ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?
ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?
ចង់ដឹងថា ខាត់ សុ​ឃីម ជូន​អ្វី​ដល់​ស្វាមី​នៅក្នុង​ថ្ងៃ​ខួបកំណើត​?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត