យន្តហោះ​ឆេះ​ពេល​ចុះ​បន្ទាន់​នៅ​សាំង​ហ្គា​ពួរ

ពួក​អ្នក​ដំណើរ​នៃ​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរ SINGAPORE AIRLINS ដែល​ហោះ​ចេញ​ទៅ​កាន់​ទី​ក្រុងមីឡាន អីុតាលី ពិតជា​ភ័យ​យ៉ាង​ខ្លាំង​ដោយ​សារ​យន្ត​ហោះ​ពួកគេ​ជិះ​មាន​ភ្លើ​ង​ឆាប​ឆេះ​ កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ​ក្រោយ​ពី​ចុះ​ចត​បន្ទាន់​នៅ​ព្រលាន​យន្ត​ក្រុង​សាំងហ្គាពួរ តែ​ពុំ​មាន​របួស​ឡើយ ។

យន្ត​បូអីុន 777-300ER ដែល​ហោះ​ហើរ​រវាង​សាំងហ្គាពូរ និង​មីឡាន ជើង​ហោះ SQ 368 ពេល​ឃើញ​សញ្ញា​មាន​បញ្ហា​ប្រេង​ម៉ាស៊ីន​បាន​បង្ខំ​ហោះ​វិល​បក​ក្រោយ​វិញ ក្រោយ​ហោះ​ហើរ​បាន​ជិះ​២​ម៉ោង​ ។ ក្រុម​ហ៊ុន SINGAPORE AIRLINS បញ្ជាក់​ថា ម៉ាស៊ីន​ខាង​ស្តាំ​បាន​ឆេះ​ក្រោយ​ការ​ចុះ​ចត​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ Changi នា​វេលា​ម៉ោង​ប្រមាណ​ជា​៦​និង​៥០​នាទី​ (ម៉ោង​ក្នុងស្រុក) ។ ភ្លើង​ត្រូវបាន​ពន្លត់​ដោយ​ភ្នាក់​ងារ​បន្ទាន់​ព្រលាន​យន្ត​ហោះ រួច​ពុំ​មាន​អ្នក​របួស​ឡើយ ក្នុង​ចំណោម​អ្នក​ដំណើរ​២២២​នាក់ និង​សមា​ជិក​ក្រុម​យាននិក​១៩​នាក់ ។