មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ ​ចំនួន​១៣២​រូប​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ និង​បំពាក់ស័ក្ដិ

មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ ​ចំនួន​១៣២​រូប​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ និង​បំពាក់ស័ក្ដិ

កណ្ដាល ​៖​ មន្ត្រី​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៥​ចំនួន​១៣២​រូប ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ ក្រោម​អធិបតីភាព​លោក​​​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល។

ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​ទីបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៥ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ សារឿន ស្នងការរង​ទទួល​ផែន​គ្រប់គ្រង​ធនធានមនុស្ស​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តំ វៃ ស្នងការរង​, នាយ​-​នាយរង​ការិយាល័យ​បុគ្គលិក​ខេត្ត​, លោក​មេបញ្ជាការ​-​មេបញ្ជាការ​រង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥, នាយ​-​នាយរង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន និង​មន្ត្រី​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៥ ជា​ច្រើនរូប​ទៀត។

លោក​វរសេនីយ៍ឯក ម៉ាន់ គឹម​ឡេង នាយការិយាល័យ​បុគ្គលិក​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​វរៈសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៦០៥ ដែល​ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ នៅ​ពេល​នេះ​មាន​ចំនួន​១៣២​រូប ក្នុង​នោះ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ចំនួន​០៥​រូប និង​បំពាក់​ឋានន្តរសក្ដិ​ចំនួន​១២៨​រូប។ ថ្នាក់​អនុសេនីយ៍ឯក​០២​រូប​, អនុសេនីយ៍ទោ​១០​រូប​, អនុសេនីយ៍ត្រី​៤៤​រូប​, ព្រឹន្ទបាលឯក​៦៧​រូប និង​ព្រឹន្ទបាលទោ​០៤​រូប​ផង​ដែរ។

ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​ថ្លែងថា ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​នៅថ្ងៃនេះ គឺជា​ផ្លែផ្កា​ដែល​បានកើត​ចេញពី​ស្នាដៃ​ពិតប្រាកដ ក្នុងការ​សម្រេច​ភារកិច្ច​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ ដែល​ថ្នាក់លើ​ប្រគល់​ឲ្យ។ ដូច្នេះ​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ដើម្បី​អនុវត្ត​ការងារ ភារកិច្ច ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ។

លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​ជំរុញ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​ខិតខំ​ផ្លាស់ប្ដូរ​វេន​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​បង្ការ ​និង​បង្ក្រាប​បទល្មើស​ទាន់​ពេល​វេលា។ ក្រៅពី​ការងារ​ជំនាញ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើរ​នាពេល​បច្ចុប្បន្ន​ដូច​ជា បណ្តាញ​សង្គម​Facebook, WhatApp, Line, Viber និង​Telegram។ ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ​វា​ជួយ​ដល់​កងកម្លាំង​ងាយស្រួល​ក្នុងការ ផ្ញើ​របាយការណ៍​, រូបភាព​, វីដេអូ​សកម្មភាព​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ជូន​ថ្នាក់លើ​បាន​ជ្រាប​ទាន់ពេលវេលា។

ជា​ចុងបញ្ចប់​លោក​វរសេនីយ៍ឯក លុយ​ធៀ​ម​មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥​បាន​ឡើង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​លោក​ឧត្ដមសេនីយ៍ទោ​អ៊ា​វ​ ចំរើន​ស្នងការ​នគរបាល​ខេត្ត​ដែល​ឆ្លៀតពេល​ដ៏​មានតម្លៃ​អញ្ជើញ​ជួប​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​នគរបាល​វរៈ​សេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥​នៅ​ថ្ងៃនេះ៕