ស្ត្រី​ម្នាក់​ ត្រូវ​ចោរ​តាម​ឆក់​កាបូប​ ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​របួស​ធ្ងន់ធ្ងរ

ស្ត្រី​ម្នាក់​ ត្រូវ​ចោរ​តាម​ឆក់​កាបូប​ ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​របួស​ធ្ងន់ធ្ងរ



ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ ត្រូវ​​ចោរ​តាម​ឆក់​កាបូប​បណ្ដាល​ឲ្យ​​​​​រង​របួស​ធ្ងន់ ​ព្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ហូរ​ឈាម​តាម​មាត់​ ច្រមុះ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​មក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦​ ស្ថិត​នៅ​មុខ​កន្លែង​លក់​ឡាន ហាក់ ​ស្រ៊ុន​ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​បាន​ឃើញ​ស្ត្រី​រងគ្រោះ​ខាង​លើ​​ ​ជិះ​ម៉ូតូ ​ម៉ាក​​ហុងដា ​សេ​125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ 1DE-1368 តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ ​ក៏​ស្រាប់​លេច​មុខ​សង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រងគ្រោះ​ខាងលើ​បណ្ដាល​ឲ្យ​​​ដួល​បោក​ក្បាល ហូរ​ឈាម​តាម​ច្រមុះ មាត់ រង​របួស​ធ្ងន់។ ភ្លាមៗ​នោះ​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​មក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ។ រីឯ​ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព៕
ស្ត្រី​ម្នាក់​ ត្រូវ​ចោរ​តាម​ឆក់​កាបូប​ ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​របួស​ធ្ងន់ធ្ងរ

ស្ត្រី​ម្នាក់​ ត្រូវ​ចោរ​តាម​ឆក់​កាបូប​ ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​របួស​ធ្ងន់ធ្ងរ