លោក​ឧត្ដមសេនីយ៍​ឧបត្ថម្ភ​បង្គោល​គ្រាក់​៣០០​ ដល់​ភូមិ​កំយ៉ាត ​សម្រាប់​ហ៊ុមព័ទ្ធ​ស្រោះ​ទឹក​ប្រើប្រាស់​ក្នុង​ភូមិ​

លោក​ឧត្ដមសេនីយ៍​ឧបត្ថម្ភ​បង្គោល​គ្រាក់​៣០០​ ដល់​ភូមិ​កំយ៉ាត ​សម្រាប់​ហ៊ុមព័ទ្ធ​ស្រោះ​ទឹក​ប្រើប្រាស់​ក្នុង​ភូមិ​

កំពង់ធំ ៖ លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​នាំ​យក​បង្គោល​គ្រាក់ ចំនួន​៣០០​ដើម ប្រគល់​ជូន​មេឃុំ និង​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ កំ​យ៉ា​ត ឃុំ​ទ្រៀល ស្រុក បារាយណ៍ ខេត្ត​កំពង់ ដើម្បី​សម្រាប់ ​ហ៊ុមព័ទ្ធ​ស្រះ​ទឹក​ដែល​មាន​ទំហំ ៤២ ម៉ែត្រ​៤២​ម៉ែត្រ ជម្រៅ​៥​ម ដែល​ជាំ​អំណោយ​របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៏​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ ២០១៦។

លោក​ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា មេឃុំ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិកំយ៉ាត បាន​ទទួល​ការ​ស្តារ ស្រះ​ទឹក​សម្រាប់​ប្រើប្រាស់​ហើយ ប៉ុន្តែ​នៅ​មាន​ការ​ព្រួយបារម្ភ ពី​ការ​ថែរក្សា សុវត្ថិភាព មនុស្ស និង​សត្វ​គោ ក្របី ឬ​ក្មេង​ចូល​នាំ​គ្រោះថ្នាក់ ដែល​វា​អាច​បង្ក​ឲ្យ​មាន​ឧប្បត្តិ​ហេតុ​កើតឡើង ទើបបាន​ឆ្លើយតប​តាម សំណូមពរ​របស់ លោក​មេឃុំ និង​ប្រជាពលរដ្ឋ បាន​សុំ​បង្គោល​គ្រាក់​ ដើម្បី​ធ្វើ​របង​​ហ៊ុមព័ទ្ធ​ស្រះ​ទឹក ក្នុង​ផលប្រយោជន៍​របស់​ប្រជាជន​ក្នុង​ភូមិ ទើបបាន​ប្រគល់​បង្គោល​របង​គ្រាក់​ចំនួន​៣០០ ដើម​ជូន​ប្រជាជន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ស្រះ​នេះ ក្នុង​នោះដែរ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ លោក តុ​ប ក្កដា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​650.000​រៀល លោក ឡង គី​សឹង អភិបាលស្រុក​សណ្ដាន់​ចំនួន​100$ និង​លោកស្រី​ ប្រាក់ ​គឹ​ហេង​ចំនួន​500.000​រៀល ដើម្បី​រួមចំណែក​ក្នុង​ការទិញ​បង្គោល​គ្រាក់​នេះ។

នៃ​ឱកាស​ជាមួយគ្នានេះ​ផង​ដែរ លោក ឧត្ដមសេនីយ៍ សោម ស៊ុន បាន​នាំ​យក​អំណោយ​រួមមាន អង្ករ​៦​បាវ មី​យើង​៣​កេស ទៅ​ចែក​ជូន​ដល់ លោកយាយ លោកតា ចាស់ជរា និង​កាត់បន្ថយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ភូមិ​កំយ៉ា​ត ស្រុក​បារាយណ៍ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ឲ្យ​មានការ​ជួយ​គ្នា​ថែរក្សា​ស្រះ​ទឹក​ ដែល​បាន​មក​ហើយ​នេះ ឲ្យ​មាន​ប្រយោជន៍​ខ្ពស់​បំផុត និង​ការពារ​សត្វ​គោ ក្របី ក្មេង អាច​មាន​អន្តរាយ​បាន៕