ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ និង រថយន្តសង្គ្រោះ ចំនួន​បី គ្រឿង​ពី​សប្បុរសជន​

ស្នងការ​នគរបាល​ខេត្ត ព្រះសីហនុ ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ និង រថយន្តសង្គ្រោះ ចំនួន​បី គ្រឿង​ពី​សប្បុរសជន​

ភ្នំពេញ ​៖​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា ឆ្នាំ​២០១៦ បាន​ទទួល​រថយន្ត ពន្លត់​អគ្គិភ័យ និង​រថយន្ត សង្គ្រោះ​ ចំនួន​បី គ្រឿង ​ពី លោក​ហ្ស៊ី​ន​ជី តានី អគ្គនាយក​ក្រុមហ៊ុន TANICHU ASSETMENT COMPANY របស់​ប្រទេស​ជប៉ុន។

លោក ជួន ណា​រិន្ទ ស្នងការ នគរបាល​ខេត្ត ព្រះ សីហនុ បាន​បង្ហោះ ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ក​ប៊ុក​ថា លោក​ហ្ស៊ី​ន​ជី តានី អគ្គនាយក​ក្រុមហ៊ុន TANICHU ASSETMENT COMPANY របស់​ប្រទេស​ជប៉ុន បាន ផ្តល់​រថយន្ត​ចំនួន​បី​គ្រឿង ​មួយ​គ្រឿង​រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​បញ្ជូន​ទឹក និង​មួយ​គ្រឿង​ទៀត​រថយន្ត​សង្គ្រោះ​បន្ទាន់ ដែល​ជា​មធ្យោបាយ​ចាំបាច់​បំផុត​សម្រាប់​សង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយសារ​អគ្គិភ័យ និង​រងគ្រោះថ្នាក់​ផ្សេងៗ​ទៀត។

លោក​បន្ថែម​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមហ៊ុន TANICHU ASSETMENT COMPANY របស់​ប្រទេស​ជប៉ុន ​​ផ្តល់​រថយន្ត ដល់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។ ដោយ ​កន្លងមក​កាលពី ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០១៦ បាន​ទទួល​រថយន្ត​ពន្លត់​អគ្គិភ័យ ០១​គ្រឿង ចំណុះ​ទឹក ១៥០០​លីត្រ (​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ​) និង​លើក​ទី​២ នេះ​ស្នងការ បាន​ទទួល រថយន្ត ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ ០២​គ្រឿង (​ចំណុះ ១៥០០​លីត្រ ០១​គ្រឿង និង ០១​គ្រឿង​ទៀត​សម្រាប់​បូម​បញ្ចូល​-​បញ្ជូន​ទឹក​) និង​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ០១​គ្រឿង ។

លោកស្នងការ​បន្ថែម ក្នុងនាម​ខ្ញុំ​បាទ​ជា​ស្នងការ និង​គណៈ​ស្នងការ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ សូម​ថ្លែងអំណរគុណ​ដល់​លោក​ហ្ស៊ីន​ជី តានី អគ្គនាយក​ក្រុមហ៊ុន TANICHU ASSETMENT COMPANY របស់​ប្រទេស​ជប៉ុន ដែល​ផ្តល់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ០២​គ្រឿង​បន្ថែម​ទៀត ជាពិសេស​នោះ លោក​ហ្ស៊ី​ន​ជី ជី តានី បាន​ផ្តល់​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ០១​គ្រឿង ដែល​ជា​មធ្យោបាយ​ចាំបាច់​បំផុត​សម្រាប់​សង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយសារ​អគ្គិភ័យ និង​រងគ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត។ បច្ចុប្បន្ន នេះ រថយន្ត​ទាំង​បី គ្រឿង​បាន​យក​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួចហើយ៕