ស្រវឹង​ស្រា​បើក​រថយន្ត បុក​របាំង ថ្ម​ចែក ទ្រូងផ្លូវ បាក់​អស់​៤​កង់​ទៅមុខ​លែង​រួច​

ស្រវឹង​ស្រា​បើក​រថយន្ត បុក​របាំង ថ្ម​ចែក ទ្រូងផ្លូវ បាក់​អស់​៤​កង់​ទៅមុខ​លែង​រួច​



ភ្នំពេញ ៖ របាំង​ថ្ម ចែក​ទ្រូងផ្លូវ ចំនួន​៤​កង់ ត្រូវ​បាន​រថយន្ត កាមរី​បា​ឡែន​មួយ​គ្រឿង ​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ទាំង​កំរោល តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រងរបួស​អ្វី​ឡើយ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ត្រង់ចំណុច​ផ្លូវ​សុធារស់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

សាក្សី បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5254 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​សង្ស័យ​ស្រវឹងស្រា​ហើយ​អ្នកបើកបរ​ងងុយដេក​ងោក​មួយ​ផាំង ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ក្បាល​នាគ​អស់​៤​កង់។ ចំណែក​រថយន្ត​ខូចខាត​មួយ​ចំហៀង​ខាងមុខ​ទៅមុខ​លែងរួច តែ​សំណាងល្អ​មិន​មាន​អ្នក​រងរបួស​។

សាក្សី​បាន​បន្ថែម​ថា ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​គេច​ខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​ឲ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕