គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

វេលាម៉ោង១១:០០ យប់នេះមានការប្រកួតគ្នារវាងក្រុមជម្រើសជាតិអេស្ប៉ាញដែលជាក្រុមការពារតំណែងជើងឯកចាស់២លើកជាប់ៗគ្នាត្រូវ ប៉ះគ្នាជាមួយអ៊ីតាលី ជាក្រុមរងជើងឯកក្រោយចាញ់អេស្ប៉ាញនេះតែម្ដងក្នុងលទ្ធផល៤-០ កាលពីឆ្នាំ២០១២។

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

មុនឈានដល់វគ្គ១៦ក្រុមចុងក្រោយនេះ អេស្ប៉ាញបញ្ចប់នៅចំណាត់ថ្នាក់លេង២ក្នុងពូល D ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ខណៈ អ៊ីតាលីឈរលេខ១ពូល E ឈ្នះ២ចាញ់១ ដូចគ្នាមាន៦ពិន្ទុ។

ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន

– រាប់ទាំងលើកនេះផងវាគឺជាការប៉ះគ្នាលើកទី៤ហើយរបស់ អេស្ប៉ាញ និងអ៊ីតាលីនៅប្រកួតទ្វីបអឺរ៉ុប។

– ជ័យជម្នះចុងក្រោយបំផុតរបស់អ៊ីតាលីលើអេស្ប៉ាញគឺកាលពីឆ្នាំ១៩៩៤ នៅវគ្គ៨ក្រុមចុងក្រោយ World Cup ដែលលទ្ធផល កាលណោះគឺអេស្ប៉ាញ ចាញ់ ២-១។

– ចាប់តាំងពីឆ្នាំ១៩៩៤មកអេស្ប៉ាញចាញ់អ៊ីតាលីម្ដងប៉ុណ្ណោះ (រាប់ទាំងប្រកួតមិត្តភាព) ក្នុងនោះឈ្នះ៤ និងស្មើ៦ដង។

សំដីគ្រូបង្វឹក៖

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

លោក Vicente del Bosque គ្រូបង្វឹកអេស្ប៉ាញ៖ ពួកយើងលេងបានយ៉ាងល្អនៅវគ្គសន្សំពិន្ទុ បើទោះជាភ្លាត់ស្នៀតចាញ់១ប្រកួតក៏ដោយ។ អេស្ប៉ាញសំបូរកីឡាករល្អ ពេញជើង និងគ្មានបញ្ហាអ្វីឡើយដូច្នេះ ខ្ញុំសង្ឃឹមថាយើងនឹងអាចឈ្នះ។

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

លោក Antonio Conte គ្រូបង្វឹកអ៊ីតាលី៖ ពួកយើងគោរពចំពោះ អេស្ប៉ាញដែលជាក្រុមកំពូលមួយក្នុងពិភពលោក និងជាក្រុមដែលគេគិតថាអាចឈ្នះអឺរ៉ូលើកនេះ ដូច្នេះអ៊ីតាលីត្រូវប្រឹងប្រែង ព្រោះនេះជាវគ្គ១៦ក្រុមចុងក្រោយ បើសិនជាចាញ់យើងនឹងគ្មានថ្ងៃស្អែកនោះទេ។

ជើងកីឡាករ៖

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

ក្រុមអេស្ប៉ាញ មិនមានកីឡាកររបួសនោះទេដូច្នេះជម្រើស១១នាក់ដំបូងរបស់ពួកគេអាចជា៖ De Gea; Juanfran, Piqué, Ramos, Alba; Busquets, Fàbregas; Silva, Iniesta, Nolito; Morata។

គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់

ក្រុមអ៊ីតាលីមានបញ្ហា Candreva ម្នាក់ដោយសាររបួសសរសៃពួរដូច្នេះជម្រើស១១នាក់ដំបូងអាចជា៖Buffon; Barzagli, Bonucci, Chiellini; Florenzi, Parolo, De Rossi, Giaccherini, Darmian; Pellè, Éder៕

គូផ្សេងទៀត៖ អង់គ្លេស ប្រកួតជាមួយ អ៊ីស្លង់ (២:០០ រំលងអាធ្រាត្រ)

ប្រភព៖ sabay

  • គូ​ល្អ​មើល​យប់​នេះ ក្រុម​ការពារ​ជើងឯក​អេស្ប៉ាញ ប៉ះ​​អ៊ីតាលី ឯ អង់គ្លេស ជួបអ៊ីស្លង់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/27  Category:កំសាន្ត
Tags: