ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​មកពី​គ្រប់​ខេត្ត​ បាន​មក​ធ្វើការ​តវ៉ា​នៅមុខ ក្រុមហ៊ុន EBC ក្រោយពី​ចាញ់បោក​លុយ​អស់​រាប់​លាន​ដុល្លារ​

ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​មកពី​គ្រប់​ខេត្ត​ បាន​មក​ធ្វើការ​តវ៉ា​នៅមុខ ក្រុមហ៊ុន EBC ក្រោយពី​ចាញ់បោក​លុយ​អស់​រាប់​លាន​ដុល្លារ​

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ​មកពី​គ្រប់​ខេត្ត ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មក​ធ្វើ​ការ​តវ៉ា​នៅមុខ​ក្រុមហ៊ុន EBC ដែល​មាន​ទីតាំង ក្នុង​អគារ​ជួល​មួយ​កន្លែង ស្ថិត​នៅ​លើ​ផ្លូវ​៣៣៦ កែង ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ដែល​ការ​តវ៉ា​នេះ​ធ្វើឡើង​ក្នុង​បំណង​ឲ្យ​ក្រុមហ៊ុន EBC សង​ប្រាក់​មក​ឲ្យ ពួកគាត់​វិញ ក្រោយ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ក្រុម​ហ៊ុន​បោក​អស់​រាប់​លាន​ដុល្លារ​នោះ។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ២០១៦​នេះ បន្ទាប់ពី​ក្រុមហ៊ុន​មិនបាន​ទូទាត់​ប្រាក់​សំណង​ ដែល​ក្រុម​អ្នក​តវ៉ា​ បាន​ដាក់​តម្កល់​ក្នុង​ក្រុមហ៊ុន​ជា​ថ្នូរ​ទៅ​នឹង​បានការ​ប្រាក់​១០%​ តាម​ការសន្យា​របស់​ក្រុមហ៊ុន។ ប៉ុន្តែ​មកដល់ពេលនេះ ក្រុមហ៊ុន ​ដែល​ដឹកនាំ​ដោយ​ឈ្មោះ ហួត សុវណ្ណ នាយក​ប្រតិបត្តិ និង​ឈ្មោះ ជី ហ្គោ​សាលី អត់​ព្រម​សង​ប្រជាពលរដ្ឋ​ទេ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ជា​ជនរងគ្រោះ​មកពី​គ្រប់​ខេត្ត ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង់លុយ​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ម្នាក់ៗ​យ៉ាង​តិចណាស់​ពី​៣០០០​ទៅ​រាប់​ម៉ឺន​ដុល្លារ ដោយ​អ្នកខ្លះ​បាន​លក់​គោ ក្របី​​ ​យក​លុយ​មក​ដាក់​នៅ​ក្រុម​ហ៊ុន​នេះ​ ដើម្បី​បាន​ប្រាក់​ការ​ស៊ី។ ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹងថា ក្រុម​ហ៊ុន​ឲ្យ​ការប្រាក់​១០%​បែប​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​លក់​គោ ក្របី ជ្រូក មាន់ ទា លុយ​មក​ដាក់​ឲ្យ​ក្រុម​ហ៊ុន។ មុនដំបូង​ពួកគាត់​ដាក់​ប្រាក់​១០ ០០០ ដុល្លារ គាត់​ទទួល​បាន​ការប្រាក់ ១០០០​ដុល្លារ ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ក៏បាន​តាម​គ្នា ដោយ​អ្នកខ្លះ​យក​ប្លង់ដី ផ្ទះ​ទៅ​ដាក់​ធនាគារ​ថែមទៀត។ ប៉ុន្តែ​នៅ​ពេល​យកការប្រាក់​បាន​តែ​២​ទៅ​៣​ខែ ក៏​ស្រាប់តែ​ក្រុម​ហ៊ុន​លែង​ផ្តល់​ប្រាក់​ការ​នោះ​តែម្តង ដោយ​ថា ចាំ​ខែ​នេះ ចាំ​ខែ​នោះ​រហូត​។ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៧​ខែ​មិថុនា​នេះ ពោល​គឺ​ក្រោយពី​ក្រុម​ហ៊ុន បាន​បង្ហោះ​ព័ត៌មាន​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុក​ ដូច​សព្វមួយ​ដង​ថា នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ​ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​ឲ្យ​នោះ ​ទើប​ពួកគាត់​មក​ក្រុម​ហ៊ុន​ខាងលើ​តែម្តង ប៉ុន្តែ​ដឹង​អី ពេល​មកដល់​ក្រុម​ហ៊ុន ​មិន​ឃើញ​ស្រមោល​ នាយក​ក្រុម​ហ៊ុន​ឬ​អ្នកទទួលខុសត្រូវ​ឡើយ ពោល​គឺ​ក្រុម​ហ៊ុន​ត្រូវ​បាន​បិទទ្វារ​តែម្តង​។

ប្រជាពលរដ្ឋ​បន្ត​ថា ពួកគាត់​លែង​ចង់បាន​ការប្រាក់​អី​គេ​នោះ​ទៀតហើយ គឺ​ពួកគាត់​ចង់​បានតែ​ប្រាក់សុទ្ធ​របស់​ពួកគាត់​មកវិញ​តែប៉ុណ្ណោះ។ ដូច្នេះ​ហើយ ពួកគាត់​សុំ​ស្នើ​ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ ដោះស្រាយ​ជូន​ពួកគាត់​ផង។ ជាង​នេះ​ទៅ​ទៀត​ពួកគាត់​ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដន្ទាទោស​ជន​ទាំងពីរ​ខាងលើ​តាម​ច្បាប់​ផង​ដែរ។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹងថា ក្រុម​ហ៊ុន​ខាងលើ​បាន​បិទទ្វារ​ប្រមាណ​៣​ខែ​មក​ហើយ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ពិសេស​ភាគច្រើន ​គឺ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត បាន​មក​ដល់​ទី​នេះ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សង​លុយ​មក​ពួកគាត់​វិញ ប៉ុន្តែ​មិនបាន​ផល​មកវិញ​ទេ បាន​ត្រឹមតែ​ទឹកភ្នែក​ត្រឡប់​ទៅ​ផ្ទះវិញ។

គួរ​រំឭក​ថា កាលពី​ខែមិថុនា ឆ្នាំ២០១៥ សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​មានប្រសាសន៍​ឲ្យ​ក្រុម​ហ៊ុន​ខាងលើ សង​ប្រាក់​ទៅ​ប្រជាពលរដ្ឋ​វិញ ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិន​អនុវត្តន៍​តាម​ដោយ​តំណាង​ក្រុម​ហ៊ុន​គ្រាន់តែ​និយាយ​ថា ចាំ​ថ្ងៃនេះ​ថ្ងៃ​នោះ រហូតមកដល់​ពេលនេះ​មាន​រយៈពេល ជាង​មួយ​ឆ្នាំ​ហើយ ក្រុម​អ្នកតវ៉ា​ទាំងនោះ មិនទាន់​ទទួល​បាន​លុយ សូម្បី​តែមួយ​កាក់​មួយ​សេន។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ត្រូវ​បាន​ប្រភព​នៅ​កន្លែង​តវ៉ា​នោះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ហូត សុវណ្ណ និង ជី ហ្គោ​សាលី បាន​យក​លុយ​ពី​អតិថិជន​ជាង​៤​ម៉ឺន​នាក់ ​ទៅ​ទិញ​ខុន​ដូ និង​វិឡារ​យ៉ាង​ស្កឹមស្កៃ។ នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ​ដែរ សារព័ត៌មាន​យើង​មិន​អាច​សុំ​បកស្រាយ​ពី​ខាង​ក្រុម​ហ៊ុន​នេះ​បាន​ឡើយ៕