ការ៉េមចេក

ការ៉េមចេក

ថ្ងៃនេះមកអនុវត្តជាមួយនឹង មង្គលការ ទាំងអស់គ្នា បងៗស្ត្រីមេផ្ទះច្បាស់ចេះតិចនិចក្នុងការធ្វើ ការ៉េមចេក ដ៏
ឆ្ងាញ់ពិសាសម្រាប់ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ជាពុំខាន។

+ គ្រឿងផ្សំ
– ចេកទុំ ១ចំហៀងស្និត (ចេកទឹក) ធ្វើឲ្យបែក
– ខ្នុរទុំ ១ដុំបេះជាសសៃ
– ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ
– សាច់មៀន ១ចាន
– សណ្តែកដីលីង ១ចាន
– ទឹកដោះគោ កន្លះកំប៉ុង
– ខ្ទិះដូង ១ចានចង្កឹះ

+ វិធីធ្វើ
១. ដំបូងត្រូវយក ចេកទុំ, សាច់ខ្នុរ, សាច់ដូងកោស, សាច់មៀន និងសណ្តែកដីលីងដាក់ចូលក្នុងចានធំ។
២. យកទឹកដោះគោ និងខ្ទិះដូងដាក់ចូល។
៣. យកស្លាបព្រាមកកូរវាបញ្ចូលគ្នាឲ្យបានសព្វល្អ។

៤. យកវាដាក់ច្រកចូលក្នុងថង់ រួចហើយយកវាដាក់ក្លាសេឲ្យកកជាការស្រេច៕

ប្រភព៖ iknow