នំចេកបុកចំហុយ

នំចេកបុកចំហុយ

ផ្លែចេកគឺជាប្រភេទផ្លែឈើម្យាងដែលមានវីតាមីងច្រើនមុខ និងអាចព្យាបាលជំងឺបានទៀតផង។ផ្លែចេកអាចយក
ទៅធ្វើជាបង្អែម ឬ មុខម្ហូប បានយ៉ាងច្រើនមុខ។ វាងាយស្រួលរកណាស់សម្រាប់ប្រទេសយើង។ថ្ងៃនេះមង្គលការ
និងលើកយក វិធីធ្វើនំម្យាងដែលយកផ្លែចេកទៅធ្វើដែលនោះគឺ នំចេកបុកចំហុយ ។

គ្រឿងផ្សំ៖

– ចេកទុំ
– ម្សៅអង្ករខ្សាយ
– ខ្ទិះដូង ស្ករស
– សសៃដូងកោស

– អំបិលបន្តិច

វិធីធ្វើ៖

– ចេកបកសំបកចេញ រួចយកមកច្របល់ រឺ ច្របាច់ឲ្យបែកចូលគ្នាអស់ ហើយដាក់ សសៃដូងកោស ខ្ទិះដូង ស្ករស
ម្សៅអង្ករខ្សាយ និង អំបិលបន្តិច រួចច្របល់ចូលគ្នាអោយសព្វ។
– យកស្លឹកចេក មកដាក់វេចចេកបុកបត់អោយជិត រឺ យកទៅដាក់ក្នុងកូនចានតូចល្មម ក៍បាន

– បន្ទាប់មកយកមកដាក់ក្នុងឆ្នា ំងចំហុយ ទុកអោយឆ្អិន លើកចេញ រួចជាការស្រេច ៕

ប្រភព៖ iknow