គម្រោង​ផ្លូវដែក​ភ្ជាប់​មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពុង​ដាក់​ឲ្យ​សិក្សា​ និពន្ធដោយ : ញ៉ុង​ ហេង       June-27-2016, 5:57 pm         48

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គម្រោង​ផ្លូវដែក​ភ្ជាប់​មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពុង​ដាក់​ឲ្យ​សិក្សា​រដ្ឋាភិបាល កំពុង​ដាក់​ឲ្យ​សិក្សា​គម្រោង​ផ្លូវដែក​ថ្មី​មួយ ដែល​ភ្ជាប់​ចេញពី​ផ្លូវដែក​មាន​ស្រាប់ មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​អាច​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ២៥០​លាន​ដុល្លារ​។ 

​គម្រោង​សាងសង់​ផ្លូវដែក​មួយ​ខ្សែ​ដែល​ភ្ជាប់​មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពុង​ស្ថិតក្រោម​ការសិក្សា​របស់​ក្រុមហ៊ុន​ផ្លូវដែក​ចិន China Railway 16th Bureau Group ។ នេះ​បើតាម​លោក ច័ន្ទ សំឡេង អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​កិច្ចការ​ផ្លូវដែក​។ លោក​មានប្រសាសន៍ថា ផ្លូវដែក​ថ្មី​មួយ​នេះ អាច​នឹងត្រូវ​ត​ភ្ជាប់​ពី​ចំណុច​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដោយ​ត្រូវ​កាត់​តាម​ទឹកដី​ខេត្តកណ្ដាល (​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​) ។

លោក ច័ន្ទ សំឡេង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ការដាក់​ឲ្យ​សិក្សារ​គម្រោង​ផ្លូវដែក​ថ្មី​នេះ ធ្វើឡើង​ក្នុង​បំណង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​តាមផ្លូវ​គោក ដែល​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​បន្ថែមទៀត​។​

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​រូបនេះ មិនអាច​បញ្ជាក់បាន​ពី​រយៈពេល​ចាប់ផ្តើម​សាងសង់​ផ្លូវដែក​នេះឡើយ ដោយ​លោក​ប្រាប់ថា ក្រុមហ៊ុន​កំពុង​សិក្សា​លើ​គម្រោង​នេះ​។​
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​ដឹងថា​ថា គម្រោង​ផ្លូវដែក​នេះ អាច​នឹងត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង ២៥០​លាន​ដុល្លារ​អាមេរិក​៕