លោក ឃែ​រី ហោះ​ទៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​ស្ថាន​ការ​ក្រោយ​អង់គ្លេស​ចាកចេញ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-27-2016, 5:07 pm         106

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ឃែ​រី ហោះ​ទៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​ស្ថាន​ការ​ក្រោយ​អង់គ្លេស​ចាកចេញ​លោក John Kerry ជួបជាមួយ​លោក Paolo Gentiloni រដ្ឋមន្ត្រីការបរទេសអ៊ីតាលីនៅទីក្រុងរ៉ូម​កន្លងមក។ រូបថត AFP​ប្រមុខ​ការទូត​របស់​សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អឺរ៉ុប បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​នៅ​អឺរ៉ុប ដោយបាន​ទៅដល់​ទឹកដី​អ៊ីតាលី នៅ​ថ្ងៃទី​២៦ ខែមិថុនា មុននឹង​ទៅ​បែ​ល​ហ្សិ​ក និង​អង់គ្លេស​។ ក្នុង​ដំណើរ​លើក​នេះ ប្រមុខ​ការទូត​អាមេរិក នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ប្រទេស​ន​មួយចំនួន ជុំវិញ​ស្ថាន​ការ​សហភាព​អឺរ៉ុប នៅក្រោយ​ការធ្វើប្រជាមតិ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី (John Kerry) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី លោក Paolo Gentiloni នៅក្នុង​ទីក្រុង​រ៉ូម ដែលជា​ផ្នែក​នៃ​ទស្សនកិច្ច​បី​ប្រទេស របស់លោក​នៅ​អឺរ៉ុប​។ លោក ឃែ​រី ទៅដល់​អ៊ីតាលី បន្ទាប់ពី​ចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ លែង​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​បញ្ហា​នេះ បង្ក​ឲ្យ​ការរំជើបរំជួល​យ៉ាងខ្លាំង ជុំវិញ​ពិភពលោក ជាពិសេស​វិស័យសេដ្ឋកិច្ច​សកល​តែម្ដង​។​

​ក្នុងជំនួប​ជាមួយ​លោក Gentiloni រដ្ឋមន្ត្រីការបរទេស​អាមេរិក បញ្ជាក់​ពី​សារសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ដោយ​ប្រុងប្រយ័ត្ន នៅ​ខណៈពេលដែល​សេដ្ឋកិច្ច​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ និង​ការព្រួយបារម្ភ​ចំពោះ​ការរួបរួម​របស់​អឺរ៉ុប​។ ជាមួយនឹង​បញ្ហា​នេះ លោក ឃែ​រី និយាយថា អាមេរិក នឹង​បន្ត​ការគាំទ្រ​ទាំង​ចំពោះ​អឺរ៉ុប និង​ចំពោះ​ចក្រភព​អង់គ្លេស​។

​បើតាម​សារព័ត៌មាន The Guardian លោក ច​ន ឃែ​រី ប្រាប់​ឲ្យ​ដឹង​ទៀតថា វា​ជា​រឿង​សំខាន់ ដែល​សមាជិក​សហភាព​អឺរ៉ុប​២៧​ប្រទេស​ផ្សេងទៀត បន្ត​រួបរួមគ្នា និង​ជួយ​អាមេរិក ក្នុង​ការរក្សាសន្តិសុខ នៅ​អាហ្វ្រិក មជ្ឈិមបូព៌ា និង​តំបន់​ដទៃទៀត​។ លោក​បញ្ជាក់ថា រដ្ឋ​ចំនួន​២២ ដែលជា​សមាជិក​សហភាព​សហភាព​អឺរ៉ុប ក៏​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​ដែរ ដូច្នេះ ការបន្ត​ទំនាក់ទំនង​ទៅមុខ ជា​បញ្ហា​សំខាន់បំផុត​។ 

​ចំពោះ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស ដែលជា​ដៃគូ​ជិតស្និទ្ធ​របស់ខ្លួន ប្រមុខ​ការទូត​រូបនេះ សង្កត់ធ្ងន់ថា វា​មិនមែនជា​អ្វីដែល​ចង់​អាមេរិក​បាន​នោះទេ ប៉ុន្តែ​យើង​ត្រូវគោរព​ការសម្រេចចិត្ត របស់​ម្ចាស់ឆ្នោត​។ លោក​បន្តថា ក្នុងសង្គម​ប្រជាធិបតេយ្យ នៅពេល​ប្រជាជន​សម្រេចចិត្ត មេដឹកនាំ​ត្រូវតែ​ស្ដាប់​តាម​។ ឆ្លៀតពេល​ស្នាក់នៅ​ទីក្រុង​រ៉ូម រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និង​មន្ត្រីជាន់ខ្ពស់​អ៊ីតាលី​មួយចំនួនទៀត​ផងដែរ​។

​បន្ទាប់ពីនោះ នៅ​ថ្ងៃទី​២៧ ខែមិថុនា លោក ឃែ​រី ទៅដល់​ស្នាក់ការ​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​។ នៅ​ទីនោះ លោក នឹង​ជួប​ជាមួយ​ប្រមុខ​ការបរទេស​អឺរ៉ុប លោកស្រី Federica Mogherini ដើម្បី​ពិភាក្សា​ស្ថានភាព​របស់​សហភាព​អឺរ៉ុប​។ ក្រៅពីនោះ លោក ច​ន ឃែ​រី នឹង​ហោះ​ទៅ​ជួប​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Philip Hammond ក្នុង​ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃ​ដដែល​ផងដែរ​៕