កម្ពុជា​ដាក់ជំហរ​​​ខ្លួន​ឯង​តាម​ផ្លូវ​សូត្រ​ថ្មី

ផ្លូវសូត្របុរាណបានលាតសន្ធឹងប្រវែងរាប់ម៉ឺនសែនគីឡូម៉ែត្រ ពីទិសខាងកើតដល់ទិសខាងលិច ពីប្រទេសជប៉ុនដល់ក្រុងវឺនីស ប្រទេសអុីតាលី និងឆ្លងកាត់សមុទ្រចំនួនប្រាំ។ សរុបមក ផ្លូវថ្នល់និងផ្លូវពាណិជ្ជកម្មតាមសមុទ្របានភ្ជាប់ច្រើនជាង៤០ប្រទេសនៅទូទាំងទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដោយជំរុញឲ្យសកលភាវូបនីយកម្មមានការរីកចំរើនតាំងពីដំបូង។ លោក ផិធឺ ហ្វ្រានកូប៉ាន (Peter Frankopan) អ្នកប្រវត្តិសាស្ត្រ នៅសកលវិទ្យាល័យ អកស្វត និងជាអ្នកនិពន្ធសៀវភៅ “ផ្លូវសូត្រៈ ប្រវត្តិសាស្ត្រថ្មីនៃពិភពលោក” បាននិយាយថា “វាជាផ្លូវនិងជាសរសៃឈាមដ៏សំខាន់ដែលដឹកជញ្ជូនទំនិញ គំនិត អ្នកដំណើរ និងព្រមទាំងជំងឺផងដែររាប់ពាន់ឆ្នាំ”។ លោកបាននិយាយបន្ថែមក្នុងអុីម៉េលថា “សំខាន់ណាស់ដែលត្រូវគិតដល់ផ្លូវនេះជារួមនិងច្រើនដង”។ “មិនមាន ‘ផ្លូវថ្នល់’ តែមួយទេ ហើយថ្វីបើជាអ្វីដែលមនុស្សជាច្រើនគិតក៏ដោយ ក៏ការប្តូរគ្នានេះមិនមែនរវាងប្រទេសចិននិងប្រទេសនៅជុំវិញសមុទ្រមេឌីទែរ៉ាណេទេ គឺផ្លូវសូត្រធ្លាប់ជា និងដូចជាបណ្តាញ ប្រទាក់គ្នាខ្វាត់ខ្វែង និងតភ្ជាប់ទីក្រុងនានា មនុស្ស និងប្រទេសជាច្រើន”។ លោក ឫទ្ធី ឆែម អ្នកសិក្សាជាន់ខ្ពស់និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បាននិយាយថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសកម្ពុជាបានកើតឡើងដំបូងតាមរយៈបណ្តាញនេះ។ លោក ឆែម បាននិយាយតាមរយៈបទសម្ភាសមួយថា “ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិន [បកក្រោយ] យ៉ាងហោចណាស់២.០០០ឆ្នាំ។ គេហាក់ដូចជាបំភ្លេចរឿងហ្នឹង[តាមរយៈ]ផ្លូវសូត្រតាមសមុទ្រនៅសតវត្សរ៍ទី៦…គេបានដឹកជញ្ជូនតាមកប៉ាល់ពីប្រទេសចិន ពីប្រទេសចិនខាងត្បូង និងបានឈប់សំចតនៅទីនេះ […]

The post កម្ពុជា​ដាក់ជំហរ​​​ខ្លួន​ឯង​តាម​ផ្លូវ​សូត្រ​ថ្មី appeared first on The Cambodia Daily.