ពិធី​ការិនី​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ

ពិធី​ការិនី​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា បាន​ចូលរួម​ជាមួយ​កម្មវិធី ជីវិត​ពិត​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន “មុខរបរ​ខ្ញុំ” ក្នុង​នាម​ជា​ពិធី​ការិនី​កម្មវិធី​ផ្ទាល់​តែ​ម្តង។

 

កញ្ញា នាង សុវ៉ាន់ណា ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា​ជា Dj Nana នឹង​បង្ហាញ​វត្តមាន​រួមគ្នា​ជាមួយ​កំពូល​តារា​ភាពយន្ត​ជើង​ចាស់​របស់​កម្ពុជា លោក ទេព រិន្ទដារ៉ូ ក្នុង​កម្មវិធី “មុខរបរ​ខ្ញុំ” របស់ ភីអិនអិន។

 

ពិធី​ការិនី​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ

 

លោក ទេព រិន្ទដារ៉ូ តារា​ភាព​យន្ត​ល្បី​មួយ​រូប​របស់​កម្ពុជា​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដោយ​មាន​ទេពកោសល្យ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​ភាពយន្ត ក៏​នឹង​ត្រលប់​មក​ជា​ថ្មី ចូលរួម​ក្នុង​កម្មវិធី​ជីវិត​ពិត​មួយ​នេះ។

 

កម្មវិធី​រដូវ​កាល​ទី​១​កន្លង​មក លោក​ធ្លាប់​បាន​ចូលរួម​ជាមួយ​កម្មវិធី ក្នុងនាម​ជា​គណៈកម្មការ ខណៈ​វត្តមាន​របស់​លោក​ក្នុង​រដូវ​កាល​ទី​២​នេះ គឺ​ប្លែក​ពី​រដូវ​កាល​ទី​១ ព្រោះ​លោក ទេព រិន្ទដារ៉ូ មិន​មាន​នាទី​ជា​គណៈកម្មការ​ទៀត​នោះ​ឡើយ។

 

ពិធី​ការិនី​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ

 

លោក Jimmy ផលិតករ​ប្រតិបត្តិ​កម្មវិធី មុខរបរ​ខ្ញុំ បញ្ជាក់ថា “ពួក​យើង​បាន​កែ​តម្រូវ​លក្ខន្តិកៈ​បន្តិច​ពាក់​ព័ន្ធ​នឹង​ការ​កំណត់​ជោគ​វាសនា​បេក្ខជន​ដែល​ត្រូវ​នៅ​បន្ត​ក្នុង​កម្មវិធី ឬ​ត្រូវ​ចាក​ចេញពី​កម្មវិធី។ Dj Nana រំពឹង​នឹង​ចូលរួម​ជាមួយ​បេក្ខជន​ទាំង​១០​រូប ក្នុង​ការ​ប្រជែង​ជាច្រើន ខណៈ​លោក ទេព រិន្ទដារ៉ូ នឹង​តាម​ដាន​ការ​ប្រកួត​ប្រជែង​របស់​ពួកគេ​ពី​ស្ទូឌីយ៉ូ ហើយ​នឹង​សម្រេច​ចិត្ត​បោះឆ្នោត​ថា​បេក្ខជន​រូប​ណា​នឹង​ត្រូវ​ចាក​ចេញ”។

 

ពី​បទពិសោធន៍​ជោកជាំ និង​ជោគជ័យ​ជា​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មក​ទល់​នឹង​ពេលនេះ Nana ក៏​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ ម្តង​រួច​មក​ហើយ​កាល​ពី​រដូវ​កាល​ទី​១ ក្នុង​នាម​ជា​អ្នក​បង្ហាត់​បង្ហាញ​ទៅ​ដល់​បេក្ខជន​ក្នុង​កម្មវិធី ខណៈ​រដូវ​កាល​ទី​២​នេះ Nana នឹង​ដើរតួ​ជា​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​កម្មវិធី​វិញ​ម្តង។

 

Dj Nana បាន​លើក​ឡើង​ថា “កម្មវិធី មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២ របស់ ភីអិនអិន នឹង​ចាប់​ផ្តើម​ផ្សាយ​ជូន​ទស្សនា​ពី​ថ្ងៃ​ទី​៤-កក្កដា ខាង​មុខ​នេះ​តទៅ ដោយ​នឹង​បង្ហាញ​ជូន​នូវ​បេក្ខជន​ដែល​សុទ្ធ​សឹង​តែ​មាន​បទ​ពិសោធន៍​លើ​អាជីវកម្ម​ក្នុង​ជីវិត​ពិត​របស់​ពួកគេ ក៏​ដូចជា​និស្សិត​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម”។

 

កិច្ច​ការ​ចាំបាច់​មួយ​របស់ Dj Nana គឺ​ធ្វើ​យ៉ាង​ណា​រៀបចំ​ឲ្យ​ចេញ​ជា​វិញ្ញាសា​ប្រជែង​សម្រាប់​បេក្ខជន​ទាំង​១០​រូប។

 

កម្មវិធី​នេះ នឹង​ផ្សាយ​ជូន​រៀងរាល់​ថ្ងៃ​ចន្ទ ​ដល់​សុក្រ ចាប់​ពី​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ នាទី​យប់ ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក www.facebook.com/PNNMyPlace ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម