បង្គោល​ភ្លើង​៦​ដើមរ​លំនៅ​សង្កាត់​ក្រាំងធ្នង់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើង​ចំនួន​៦​ដើម ស្ថិត​ក្នុងភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បានរ​លំបាក់​អំឡុង​ពេល​ភ្លៀង និង​ខ្យល់​បោកបក់​ខ្លាំង​នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រៅពី​បង្គោល​ភ្លើង​៦​ដើម​ដែល​រលំ​ខាងលើ ក៍​មាន​បង្គោល​ភ្លើង​ជា​ច្រើន​ដើម​ទៀត​បាន​ទ្រេត ហើយ​នៅ​ពេល​នេះ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កំពុង​ចុះ​ពិនិត្យ ៕