មុន​នេះ​បន្តិច ប៉ូលិស​ចាក់​អង្រែ​ក្រោម​ឃាត់ខ្លួន​មនុស្ស​២​នាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មក​ថា មនុស្ស​២​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​ត្រូវ​ប៉ូលិស​មូលដ្ឋាន​ឃាត់ខ្លួន បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចាក់​អង្រែ​ក្រោម ក្រោយ​ពេល​មនុស្ស​ទាំង​២​នាក់​ដែល​ជា​អ្នក​ជិតខាង​គ្នា​នេះ បាន​ឈ្លោះ​គ្នា​មិន​ទាន់​ដឹង​មូលហេតុ​ដោយ​ភាគី​ម្ខាង​មាន​កាំភ្លើង​គំរាមកំហែង ៕