ក្រុម​មន្ត្រី​រដ្ឋបាល​ជល​ផល​ចតុមុខ ចុះ​ចាប់​អេ​ស្កា​វា​ទ័​រ ដែល​ទន្ទ្រាន​ជីក​ដី​ក្នុង​ដែន​ជម្រក​ត្រី​ពង​

ក្រុម​មន្ត្រី​រដ្ឋបាល​ជល​ផល​ចតុមុខ ចុះ​ចាប់​អេ​ស្កា​វា​ទ័​រ ដែល​ទន្ទ្រាន​ជីក​ដី​ក្នុង​ដែន​ជម្រក​ត្រី​ពង​



ភ្នំពេញ ៖ អេស្កាវាទ័រ​ចំនួន​ពីរ​គ្រឿង និង​មនុស្ស​ចំនួន​៦​នាក់ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​អធិការដ្ឋាន​រដ្ឋបាល ជលផល​ចតុមុខ ​ចុះ​ចាប់​ភ្លាមៗ នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព​ជីក​ទន្ទ្រានព្រៃ​ខុសច្បាប់​បែប​អានាធិបតេយ្យ នៅ​ក្នុង​តំបន់​ជម្រក​ត្រី​ពង អតីត​ឡូតិ៍​នេសាទ​លេខ​១៦ ត្រង់​ចំណុច​ព្រំ​រដ្ឋបាល​រវាង​ស្រុក​ពញាឮ និង​មុខកំពូល ខេត្ត​កណ្តាល​ នៅ​ព្រឹក​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦។

លោក មា​ញ ពៅ នាយរង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ចតុមុខ បាន​ឲ្យ​ដឹង​នៅ​ពេល​ចុះ​ចាប់​ក្រុម ទន្ទ្រាន​ព្រៃ​ជម្រក​ត្រី​ពង​យ៉ាង​អានាធិបតេយ្យ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ថា ក្រោយពី​មាន សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រួចមក​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ជលផល​ចុះ​
ពិនិត្យ​នៅ​កន្លែង ទីតាំង​ខាងលើ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​កន្លង​មកនេះ គឺ​បាន​បង្ហាញ​ថា​ពិតជា​មានការ​ទន្ទ្រាន ព្រៃ​ក្នុង​តំបន់​ហាមឃាត់ ជម្រក​ត្រី​ពង​ពិតប្រាកដ​មែន។

លោក​នាយរង​រដ្ឋបាល​ជលផល​ចតុមុខ​បាន​បន្ត​ថា ក្រោយពី​មាន​បញ្ជា​ពី​នាយ​អធិការដ្ឋាន​រដ្ឋបាលជលផល លោក​ក៏បាន​ដឹកនាំ កម្លាំង​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​ចុះ​ចាប់​ភ្លាមៗ នៅ​នឹង​កន្លែង​ដែល​ជន​អានាធិបតេយ្យ​ទន្ទ្រានព្រៃ ទាំងនោះ។ ប៉ុន្តែ​នៅ​ពេល​ចុះ​ដល់​ទី​តាំង​ខាងលើ ក្រុម​ទន្ទ្រានព្រៃ​ក្នុង​ជម្រក​ត្រី​ពង​ទាំងនេះ បាន​យក អេស្កាវ៉ាទ័រ​ទាំងពីរ​គ្រឿង ទៅ​លាក់​ទុក​ក្នុង​ព្រៃ​យ៉ាង​ជ្រៅ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុម​មន្ត្រី​ជំនាញ បាន​បន្ត​រុករក​កន្លែង​លាក់​គ្រឿងចក្រ​ឃើញ​ភ្លាមៗ​ផង​ដែរ ក្នុង​នោះ​បាន​ធ្វើ​ហាមឃាត់​ក្រុម​ទាំងនេះ និង​អេស្កាវ៉ាទ័រ​ទាំងពីរ​គ្រឿង ដើម្បី​យក​មក​ធ្វើការ​សាកសួរ​តាម​ជំនាញ​បន្ត​នៅ​អធិការដ្ឋាន។

លោក មា​ញ ពៅ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​មានការ​ហាមឃាត់ ក្រុម​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ ឃើញ​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុម​ទន្ទ្រានព្រៃ​ក្នុង​ជម្រក​ត្រី​ពង បាន​ជីក​ប្រឡាយ​ប្រវែង​ជាង ៤​គីឡូម៉ែត្រ​ទទឹង​៣​ម៉ែត្រ ក្នុង​ជម្រៅ​២​ម៉ែត្រ ដោយ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​ចាស់ដៃ​ផង​ដែរ ក្រោម​ពី​ក្រុម មន្ត្រី​ជំនាញ​សាកសួរ ក្រុម​ទាំង​នោះ​បាន​ប្រាប់​ថា អេស្កាវ៉ាទ័រ​ចំនួន​ទាំងពីរ​គ្រឿង​នេះ គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ជាតិ ដែល​រស់នៅ​ម្តុំ​ស្ពាន​ព្រែកព្នៅ ចំណែក​ពួកគាត់​ទាំង​៦​នាក់​វិញ គឺជា​អ្នកស៊ីឈ្នួល​បើកបរ និង​អ្នក​តម្រង់​ព្រំ​គម្រោង​តែប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​ក្រុម​អានាធិបតេយ្យ ​ចុះ​ធ្វើ​សកម្មភាព​ទន្ទ្រានព្រៃ​កន្លង​មក​នេះ គឺ​ពុំ​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ នៃ​ស្រុក​ទាំងពីរ​ឫ​ខេត្ត ចុះ​ទៅ​ពិនិត្យ​ឬ​ធ្វើការ​ហាមឃាត់​នោះ​ឡើយ ហាក់​ដូច​ជា​បើកដៃ​ឲ្យ​ក្រុម​អាធិបតេយ្យ​ទាំងនេះ ទន្ទ្រានព្រៃ​ក្នុង​ជម្រក​ត្រី​ពង ជាពិសេស​គឺជា​ការទន្ទ្រាន​រំលោភ យក​ដី ជា​កម្មសិទ្ធិ​ខុសច្បាប់​របស់​ខ្លួន៕
ក្រុម​មន្ត្រី​រដ្ឋបាល​ជល​ផល​ចតុមុខ ចុះ​ចាប់​អេ​ស្កា​វា​ទ័​រ ដែល​ទន្ទ្រាន​ជីក​ដី​ក្នុង​ដែន​ជម្រក​ត្រី​ពង​

ក្រុម​មន្ត្រី​រដ្ឋបាល​ជល​ផល​ចតុមុខ ចុះ​ចាប់​អេ​ស្កា​វា​ទ័​រ ដែល​ទន្ទ្រាន​ជីក​ដី​ក្នុង​ដែន​ជម្រក​ត្រី​ពង​

ក្រុម​មន្ត្រី​រដ្ឋបាល​ជល​ផល​ចតុមុខ ចុះ​ចាប់​អេ​ស្កា​វា​ទ័​រ ដែល​ទន្ទ្រាន​ជីក​ដី​ក្នុង​ដែន​ជម្រក​ត្រី​ពង​