​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ដើមឈើ បង្គោល​ភ្លើង អង់​តែ​ន និង​ប៉ាណូ មួយចំនួន​ដួលរលំ​ និពន្ធដោយ : ថ្មីៗ       June-27-2016, 6:33 pm         139

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ដើមឈើ បង្គោល​ភ្លើង អង់​តែ​ន និង​ប៉ាណូ មួយចំនួន​ដួលរលំ​​ភ្នំពេញ​៖ ភ្ញៀ​ង​ធ្លាក់​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់​ខ្លាំង​ប្រមាណ​២​ម៉ោង​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ បណ្តាល​ឲ្យ​ដើមឈើ បង្គោល​ភ្លើង អង់​តែ​ន និង​ប៉ាណូ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដួលរលំ​។ បើតាម​ការអះអាង​រប​ស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ភ្លៀង​ក្នុង​ខណ្ឌ​ចំនួន​៤​នៅ​រាជធានី មិន​បណ្តាល​ឲ្យ​លិចលង់​ឡើយ ដោយសារ​ទឹកបាន​ហូរ​ទាន់ពេលវេលា​។​

​អភិបាល​រាជធានី បានផ្តល់​របាយការណ៍​បឋម​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ដើមឈើ​ប្រមាណ​១០​ដើម បាន​ដួល​រំលំ ហើយ​កម្លាំង​មន្ទីរ​សាធារណការ និង​អាជ្ញាធរ​ធ្វើការ​កាប់​ដឹក​ចេញ​។ បើតាម​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បង្គោល​ភ្លើង​៦​ដើម ដើមត្នោត​២​ដើម និង​អាកាស្យា​២​ដើម បាន​បាក់​នៅ​សង្កាត់​គោក​របា ខណ្ឌ​ព្រែក​ព្នៅ បង្គោល​ភ្លើង​មួយ​បាន​សង្កត់​លើ​ម៉ូតូ និង​រថយន្ត​ដឹកទំនិញ​១​គ្រឿង ប៉ុន្តែ​មនុស្ស​មិន​គ្រោះថ្នាក់​ឡើយ​៕