បំបាត់​បញ្ហា​ឈឺចាប់​សន្លាក់​ដោយ​ប្រើ​រមៀត​

បំបាត់​បញ្ហា​ឈឺចាប់​សន្លាក់​ដោយ​ប្រើ​រមៀត​


បំបាត់​បញ្ហា​ឈឺចាប់​សន្លាក់​ដោយ​ប្រើ​រមៀត​

​ការឈឺចាប់​នៅត្រង់​សន្លាក់ អាច​បណ្តាល​មកពី​បញ្ហា​ជាច្រើន​ផ្សេងៗ​គ្នា​ដូចជា ជំងឺ​រលាក​សន្លាក់​, ជំងឺ​រលាក​សន្លាក់ឆ្អឹង​, ជំងឺ​រលាក​សន្លាក់​ប្រភេទ​ហ្គោដ​, ជំងឺ​រលាក​ក្បាល​ឆ្អឹង ឬ​ការ​ចុក​រោយ​សន្លាក់ ដោយសារ​បញ្ហា​របួស​ត្រង់​ខ្សែចំណង ឬ​សសៃសាច់​ដុំ​ពូរ​នៅ​ជុំវិញ​សន្លាក់​ជាដើម ។​

​ការឈឺចាប់​សន្លាក់​ធ្ងន់ធ្ងរ ដែល​ជា​ពិសេស​បណ្តាលមកពី​ស្ថានភាព​ជំងឺ ដូចជា​រលាក​សន្លាក់ឆ្អឹង នោះ​ចាំបាច់​ទាមទារ​នូវ​ការធ្វើ​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។ អ្នក​ក៏​ត្រូវ​ធ្វើ​ការប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​ការឈឺចាប់​របស់​អ្នក​មាន​កម្រិត​ខ្លាំង និង​កើត​មាន​ជាមួយនឹង​អាការៈ​ហើមប៉ោង ក្រហម និង​តឹង​ណែន​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ។ ប៉ុន្តែ​ប្រសិនបើ​បញ្ហា​នេះ​មាន​កម្រិត​ស្រាល នោះ​អ្នក​អាច​ព្យាយាម​សាកល្បង​ព្យាបាល​ដោយ​ខ្លួន ដោយ​អនុវត្ត​នូវ​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ ដោយ​ប្រើ​នូវរ​មៀត ។​

​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅក្នុង​ឆ្នាំ ២០០៩ បាន​រកឃើញថា រមៀត​គឺជា​គ្រឿងផ្សំ​ព្យាបាល​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​ការឈឺចាប់​សន្លាក់​។ វា​មាន​ផ្ទុក​នូវ​ធាតុ​ផ្សំ​សកម្ម ដែល​ត្រូវបាន​គេ​ហៅថា curcumin ដែល​ជា​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក និង​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ល្អប្រសើរ ។​

​វិធី​អនុវត្ត​៖
•​    ​លាយ​ម្ស៉ៅ​រ​មៀត ១​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹកឃ្មុំ​បន្តិច ចូលទៅ​ក្នុង​កែវ​ដែល​មាន​ទឹកដោះគោ​ក្តៅឧណ្ណៗ​។ ផឹក​វា​ជា​រៀងរាល់ថ្ងៃ យ៉ាងហោច​ណាស់​ឲ្យបាន​ពីរ​ទៅ​៣​ថ្ងៃ ។​
•​    ​ឬ​វិធី​ម្យ៉ាងទៀត អ្នក​អាច​ញាំ​ថ្នាំ​គ្រាប់​ម្ស៉ៅ​រ​មៀត ក្នុង​កម្រិត​ពី​២៥០ ទៅ ៥០០​មី​លី​ក្រាម ជា​រៀង​រាល់ថ្ងៃ​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​បាន​ធូរស្រាល ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។