សាយ សៀ​រ៉ា ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ប្រ​ទេស​ថៃ ដោយ​សារ​…

6 Videos


លោក សាយ សៀរ៉ា កាលពីថ្មីៗនេះបានចូលទៅព្យាបាលជំងឺនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ ដោយសារតែជំងឺក្រពះបានធ្វើទុកក្នុងពេលដែលលោកបានទៅបំពេញការងារនៅប្រទេសថៃ ។

P9

លោក សាយ សៀរ៉ា ដែលយើងស្គាល់ថាជាតារាសម្តែងមួយរូបនោះ ពេលនេះបានចូលទៅព្យាបាលជំងឺក្នុងមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ ដោយសារជំងឺក្រពះធ្វើទុក នេះបើតាមការបង្ហោះរូបថត រួមជាមួយនឹងការរំលេចសារយ៉ាងវែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកកាលពីថ្មីៗនេះ ។

សាយ សៀ​រ៉ា ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ប្រ​ទេស​ថៃ ដោយ​សារ​…

នៅក្នុងសារនោះផងដែរ លោក សាយ សៀរ៉ា បានរំលេចឡើងថា «ពេទ្យថាក្រពះខ្ញុំឈឺ ខ្ញុំអត់អីទេ ស្អែកខ្ញុំទៅស្រុកខ្មែរវិញហើយ អរគុណដល់ទឹកចិត្ត ពុកម៉ែបងៗ និង មិត្តទាំងអស់គ្នាដែលគិតពីសុខភាពរបស់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់ចំពោះទឹកចិត្តពុកម៉ែ បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយខ្ញុំក៏អរគុណដល់បងៗដែលស្គាល់គាត់យូរហើយ បើមិនបានពួកគាត់ទេ ខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរមកដល់ទីនេះនោះ ព្រោះតាំងតែពីយប់មិញម៉ោង ១១ ថ្ងៃទី ២៤ មកដល់ ម៉ោង ៩ យប់ថ្ងៃទី ២៥ នេះ ពេទ្យមិនឱ្យខ្ញុំញាំអីទេចាំពិនិត្យរួចបានឱ្យញ៉ាំ គឺវាពិបាក់ណាស់នៅក្នុងខ្លួន ហើយខ្ញុំមកពេទ្យនេះក៏មិនឱ្យពុកម្តាយខ្ញុំដឹងនោះទេ កុំឱ្យគាត់ពិបាកចិត្ត ព្រោះគាត់ចាស់ៗ ហើយស្អែកជួបគ្នានៅភ្នំពេញវិញ អរគុណច្រើនហើយបាទ ! » ។

សាយ សៀ​រ៉ា ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ប្រ​ទេស​ថៃ ដោយ​សារ​…

គួររំឮកដែរថា លោក សាយ សៀរ៉ា មួយរយៈមុននោះ លោកក៏ធ្លាប់បានចូលមន្ទីរពេទ្យម្តងរួចមកហើយនេះគឺជាលើកទី ២ ហើយដែលលោកបានទៅពិនិត្យសុខភាព តែទោះជាយ៉ាងណាអាការះ ជំងឺរបស់លោកនៅពេលនេះ គឹគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះឡើយ ៕

                                                                                                         ជួន នូវ

សាយ សៀ​រ៉ា ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ប្រ​ទេស​ថៃ ដោយ​សារ​…