សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​

6 Videos


សាន ស្រីឡៃ ជាអតីតបេក្ខនារីប្រឡងចម្រៀងក្នុងកម្មវិធី The Voice Cambodia រដូវកាលទីពីរដែលទទួលបានការគាំទ្រ និង កោតសរសើរពីទស្សនិកជនថាជាបេក្ខនារីដែលមានសំឡេងពីរោះក្រអៅក្រអួន ។ ការគាំទ្រយ៉ាងផុសផុលបែបនេះបានធ្វើឱ្យនាងមានក្តីរំភើបចិត្តជាខ្លាំង ហើយអ្វីដែលធ្វើឱ្យនាង កាន់តែសប្បាយចិត្តទ្វេឡើងនោះគឺឃើញរូបគំនូររបស់ខ្លួនមួយសន្លឹក ត្រូវបានអ្នកគាំទ្រគូរ និង រចនាយ៉ាងស្រស់ស្អាត ។

P9

រូបគំនូរដ៏ស្រស់ស្អាតរបស់ សាន ស្រីឡៃ ត្រូវបានអ្នកគាំទ្រម្នាក់គូរបានយ៉ាងស្រស់ស្អាត ព្រមទាំងដូចទៅនឹងរូបថតរបស់នាងបេះបិទ ធ្វើឱ្យ សាន ស្រីឡៃ ផ្ទាល់មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងបញ្ចេញពាក្យពេចន៍ថ្លែងអំណរគុណចំពោះម្ចាស់រូបគំនូរនៅក្នុងគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា «អរគុណដល់ហ្វេនរបស់ញុំ (ខ្ញុំ) ខ្លាំងណាស់ដែលបានរចនារូបនេះឡើងមកស្អាតណាស់ខ្ញុំស្រលាញ់ និងពេញចិត្ដមែនទែន អរគុណច្រើន» ។

សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​

មានទស្សនិកជនជាច្រើនបានសម្តែងការពេញចិត្ត និង កោតសរសើរចំពោះទឹកដៃដ៏ប៉ិនប្រសប់របស់ម្ចាស់រូបគំនូរដែលមានសមត្ថភាព អាចរចនារូបភាពបានយ៉ាងស្រស់ស្អាត ហើយដូចគ្នាបេះបិទទៅនឹងរូបដើម ៕ ប្រមាញ់តួ

សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
សាន ស្រី​ឡៃ រំភើបចិត្ត​ពេល​បានឃើញ​រូបគំនូរ​របស់ខ្លួន​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត