Euro 2016៖ ជើងឯក​អេ​ស្ប៉ា​ញ ប៉ះ ជើងឯក​រង​អ៊ីតាលី មុន អង់គ្លេស ជួប អ៊ី​ស្លង់ និពន្ធដោយ : ថ្មីៗ       June-27-2016, 7:39 pm         135

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ ជើងឯក​អេ​ស្ប៉ា​ញ ប៉ះ ជើងឯក​រង​អ៊ីតាលី មុន អង់គ្លេស ជួប អ៊ី​ស្លង់​ការប្រកួត​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​កីឡាបាល់ទាត់​ទ្វីប​អឺ​រ៉ិ​ប Euro 2016 ឈានដល់​រាត្រី​ចុងក្រោយ​ហើយ ដោយ​គូប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១២ អេ​ស្ប៉ា​ញ និង​អ៊ីតាលី ត្រូវ​តទល់​គ្នា​នៅ​ម៉ោង​១១​យប់ មុនពេល អង់គ្លេស ប្រកួត​ជាមួយ​អ៊ី​ស្លង់ នៅ​ម៉ោង​២​ទៀបភ្លឺ​។ បច្ចុប្បន្ន ក្រុម​ដែល​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ រួមមាន ប៉ូឡូញ វេ​លស៍ ព័រ​ទុយ​ហ្គា​ល់ បែលហ្ស៊ិក អាល្លឺម៉ង់ និង​ម្ចាស់ផ្ទះ​បារាំង​។​

​នា​ជំនួប​នៅ Stade de France នា​វេលា​ម៉ោង​១១​យប់​នេះ អ៊ីតាលី នឹង​ប្រើប្រាស់​ការប្រកួត​នេះ ដើម្បី​សងសឹក​អេ​ស្ប៉ា​ញ ដែល​បាន​បំបាក់​ខ្លួន ៤-០ ដើម្បី​លើក​ពាន​កាលពី​ឆ្នាំ​២០១២ ។ អ៊ីតាលី បាន​លេខ​១​ពូ​ល F ក្រោយ​ឈ្នះ​បែលហ្ស៊ិក ២-០ ឈ្នះ​ស៊ុយអែត ១-០ តែ​ចាញ់​សាធារណរដ្ឋ​អៀរ​ឡង់ ១-០ ខណៈ​អេ​ស្ប៉ា​ញ បាន​លេខ​២​ពូ​ល D ក្រោយ​ឈ្នះ​សាធារណរដ្ឋ​ឆេ​ក ១-០ ឈ្នះ​តួ​ក​គី ៣-០ និង​ចាញ់​ក្រូ​អាស៊ី ២-១ ។ នា​ជំនួប​៣៥​លើក ពួកគេ​ឈ្នះ​១០​លើក​ដូចគ្នា និង​ស្មើ​១៥​លើក​។​

​នា​វេលា​ម៉ោង​២​ទៀបភ្លឺ អង់គ្លេស និង​អ៊ី​ស្លង់ ត្រូវ​ប៉ះគ្នា​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នៅ​ទីក្រុង Nice​។ អង់គ្លេស​ជាប់​លេខ​២​ពូ​ល B ក្រោយ​ស្មើ​រុស្ស៊ី ១-១ ឈ្នះ​វេ​លស៍ ២-១ និង​ស្មើ​ស្លូ​វ៉ា​គី ០-០ រីឯ​អ៊ី​ស្លង់ ជាប់​លេខ​២​ពូ​ល F ក្រោយ​ស្មើ​ព័រ​ទុយ​ហ្គា​ល់ ១-១ ស្មើ​ហុង​គ្រី ១-១ និង​ឈ្នះ​អូទ្រីស ២-១ ។ ក្រុម​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​តែ​២​លើក​ប៉ុណ្ណោះ ដោយ​អង់គ្លេស​ឈ្នះ​១​លើក និង​ស្មើគ្នា​១​លើក​។​

​សម្រាប់​ជំនួប​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ប៉ូឡូញ ដែល​បាន​យកឈ្នះ​ស្វ៊ី​ស​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី ត្រូវ​ប៉ះ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ដែល​បាន​ទម្លាក់​ក្រូ​អាស៊ី ១-០ ។ វេ​លស៍​ដែល​បាន​យកឈ្នះ​អៀរ​ឡង់​ខាងជើង​១-០ ត្រូវ​តទល់​ជាមួយ​បែលហ្ស៊ិក ដែល​បាន​បំបាក់​ហុង​គ្រី ៤-០ ។ អាល្លឺម៉ង់ ដែល​ឈ្នះ​ស្លូ​វ៉ា​គី ៣-០ រង់ចាំ​លទ្ធផល​នៃ​ជំនួប​រវាង​អ៊ីតាលី និង​អេ​ស្ប៉ា​ញ ខណៈ​ម្ចាស់ផ្ទះ​បារាំង ដែល​បាន​វាយបក​សាធារណរដ្ឋ​អៀរ​ឡង់ ២-១ រង់ចាំ​លទ្ធផល​រវាង​អង់គ្លេស និង​អ៊ី​ស្លង់​៕