ពិសោធន៍​ពាក់កណ្តាល​សតវត្សរ៍ អ្នកស្រី ជា វណ្ណាត ថា ដៃ​មនុស្ស​ជា​អ្នក​ច្នៃ​ព្រហ្ម​លិខិត​ និពន្ធដោយ : ជា ធីរិទ្ធ       June-27-2016, 8:19 pm         116

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពិសោធន៍​ពាក់កណ្តាល​សតវត្សរ៍ អ្នកស្រី ជា វណ្ណាត ថា ដៃ​មនុស្ស​ជា​អ្នក​ច្នៃ​ព្រហ្ម​លិខិត​​អ្នកស្រី ជា វណ្ណាត អ្នកវិភាគ​នយោបាយ និង​សង្គម​វ័យ​ចំណាស់​នៅ​កម្ពុជា បាន​ចែករំលែក​ពីបទ​ពិសោធន៍​ជីវិត​របស់ខ្លួន​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ចេះ​តស៊ូ​ក្នុង​ឆាកជីវិត  និង​ចេះ​កែច្នៃ​ព្រហ្ម​លិខិត​។ អ្នកស្រី​បញ្ជាក់ថា ឆ្លងកាត់​បទពិសោធន៍​ជីវិត​រាប់សិប​ឆ្នាំ ហើយ​ពេលនេះ អ្នកស្រី​មាន​វ័យ​ដល់​ទៅ ៧៣ ឆ្នាំ​ផង​នោះ អ្នកវិភាគ​រូបនេះ អះអាងថា ខ្លួន​បាន​យល់​អំពី​អត្ថន័យ​នៃ​ព្រហ្ម​លិខិត​កាន់តែច្បាស់​។ អ្នកស្រី វណ្ណាត ពន្យល់​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ព្រហ្ម​លិខិត គឺ​មនុស្ស​ជា​អ្នក​កសាង និង​ជា​អ្នក​ច្នៃប្រឌិត​ដោយ​ខ្លួនឯង​។​

​សូម​ទស្សនាការ​ពន្យល់​របស់​អ្នកស្រី ជា វណ្ណាត ខាងក្រោម​៖

​វីដេអូ​នេះ ជា​ផ្នែក​មួយ​នៃ​សេចក្តីរាយការណ៍​ពិស្តារ​ស្តីពី​ជីវិត​របស់​អ្នកស្រី ជា វណ្ណាត ដែល​នឹង​ចុះផ្សាយ​នៅលើ​គេហទំព័រ​ថ្មីៗ នៅពេល​ខាងមុខ​។