​ទូត​បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ដល់​អតីត​ប្រធាន​ក្រុមហ៊ុន Cambodia Airports និពន្ធដោយ : ញឹក ស្រីល័ក្ខ       June-27-2016, 8:59 pm         26

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ទូត​បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ដល់​អតីត​ប្រធាន​ក្រុមហ៊ុន Cambodia Airports​ភ្នំពេញ​៖ លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ ដល់​លោក Emmanuel MENANTEAU  អតីត​អគ្គនាយក​ក្រុមហ៊ុន  Cambodia  Airports កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​។ កាលពី​ខែ កក្កដា ឆ្នាំ​២០១១ លោក Emmanuel Menanteau ដែលជា​ជនជាតិ​បារាំង​រូបនេះ ត្រូវបានតែងតាំង​ជា​អគ្គ​នាយ​ក្រុមហ៊ុន Cambodian Airport សម្រាប់​រយៈពេល​៥​ឆ្នាំ​។

​មេដាយ​ជា​តូប​ការ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦៣ ដើម្បី​ផ្តល់​ឲ្យ​ឥស្សរជន​បារាំង​ឬ​បរទេស​ទាំងឡាយណា ដែលមាន​ស្នាដៃ​លេចធ្លោ​សម្រាប់​ប្រទេស​បារាំង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។

​ទូត​បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ដល់​អតីត​ប្រធាន​ក្រុមហ៊ុន  Cambodia Airports និពន្ធដោយ : ញឹក ស្រីល័ក្ខ       June-27-2016,  8:59 pm         26

​ក្នុង​ពិធី​នៃ​ការប្រគល់​គ្រឿង​ឥស្សរិយយស ឯកអគ្គ​រដ្ឋ​ទូ​បារាំង បានលើកឡើង​ពី​គុណសម្បត្តិ​របស់លោក Emmanuel Menanteau ដែល​បាន​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​បារាំង​នៅ​កម្ពុជា តាមរយៈ​ការពង្រីក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ដោយបាន​បញ្ចប់​កាលពី​ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ​។ លោក Jean-Claude Poimboeuf បាន​បន្ថែមថា ក្រុមហ៊ុន Cambodia Airports ដែលមាន​វត្ត​មាននៅ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ កំពុង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។

​លោក បាន​សរសើរ​ពី​ការប្រឹងប្រែង​របស់លោក Emmanuel Menanteau ដែល​បាន​លើកស្ទួយ និង​កៀងគរ​សហគមន៍​ធុរកិច្ច​បារាំង​និង​អឺរ៉ុប ឲ្យ​មក​កម្ពុជា​។ ជាងនេះទៅទៀត លោក Emmanuel Menanteau បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​សង្គម​និង​វប្បធម៌ តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។ នេះ​ជាការ​បន្ថែម​របស់លោក Jean-Claude Poimboeuf​។​

​ទូត​បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ដល់​អតីត​ប្រធាន​ក្រុមហ៊ុន  Cambodia Airports និពន្ធដោយ : ញឹក ស្រីល័ក្ខ       June-27-2016,  8:59 pm         26

​សូមបញ្ជាក់ថា ពិធី​នៃ​ការប្រគល់​គ្រឿងឥស្សរយស​ដល់​លោក Emmanuel Menanteau បាន​ប្រព្រឹត្តទៅ​នៅ​ស្ថានទូត​បារាំង ដោយមាន​ការចូលរួម​ពី​លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី  និង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប រួមទាំង​តំណាង​សហគមន៍​ធុរកិច្ច​បារាំង ផងដែរ​៕