មហា​សេដ្ឋី​មានបំផុត​លើពិភពលោក គឺ​នៅ​​អាស៊ី

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ ​ដែល​មហាសេដ្ឋី​នៅ​អា​មេ​រិ​ក​ខាងជើង ​មិនមែន​ជា​មហាសេដ្ឋីដែល​មាន​បំផុត​នៅ​លើ​ពិភពលោក ​។ ផ្ទុយ​ទៅ​វិញ មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​​សម្បត្តិ​លើសលប់ជាង​គេនៅ​លើ​លោកនេះ ​គឺ​នៅ​ទ្វីបអាស៊ី​ទៅ​វិញ​ ។

យោង​តាម​ព​ត៌​មាន The Week ប្រាប់​ឲ្យ​ដឹង​ថា មហាសេដ្ឋី​នៅ​អាស៊ី​បាន​ប្រទះ​ឃើញ​ថា​ ចំណូល​របស់​ពួក​គេ​បាន​កើនឡើង​ប្រហែល៩,៩% នៅ​ឆ្នាំ២០១៥​។ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នៅ​អាស៊ី​គឺ​ប្រមាណ១៧,៤រយ​កោ​ដ​ដុល្លារ ($17,400,000,000,000)​។ ចំណែក​ទ្រព្យ​រួម​របស់​មហាសេដ្ឋី​នៅ​អា​មេ​រិ​ក​ខាងជើង​ គឺ​ប្រមា​ន១៦,៦រយ​កោ​ដ​ដុល្លារ ($16,600,000,000,000)​។ ​សម្រាប់​ទ្វីបអឺរ៉ុប​គឺ១៣,៦រយ​កោ​ដ​ដុល្លារ ($13,600,000,000,000)​ ។

ទ្វីបអាស៊ី​ ក៏​ឈ្នះ​លើ​ចំនួន​មហាសេដ្ឋី​ផង​ដែរ ដោយ​ទាំងអស់​មាន៥,១លាន​មហាសេដ្ឋី​នៅ​អាស៊ី (២,៧លាន​នាក់​នៅ​ជប៉ុន និង​១​លាន​នាក់​នៅ​ចិន​)​។ ចំណែក​មហាសេដ្ឋី​នៅ​អា​មេ​រិ​ក​ខាងជើង​ គឺ​មាន​តែ៤,៨លាន​នាក់​​ប៉ុណ្ណោះ​ ។

អាថ៌​កំបាំង​នៅ​ពីក្រោយ​ទ្រព្យសម្បត្តិ​នៅ​អាស៊ី​ គឺ​សេវា​ហិរញ្ញវត្ថុប្រព័ន្ធ​បច្ចេកវិទ្យា និងវិស័យ​សុខាភិបាល​ ។ មួយវិញទៀត ​វិស័យ​ជំនួញ​ថ្មី​ៗ​ ក៏​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​។
ប្រទេស​ចិន ​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ប្រទេស​ដែល​លូតលាស់​រីក​ចម្រើន​ខ្លាំង​ជាង​គេ ហើយ​ក៏​ត្រូវ​បានគេ​គិត​ទុក​មុន​ថា ​នឹង​បន្ត​ការ​រីក​ចម្រើន​នេះ ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​ខាង​
មុខ​ៗ​ទៀត​។