៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​

6 Videos


តារាសម្តែង និង បង្ហាញម៉ូដរាងខ្ពស់ស្រឡះ ទឹម រដ្ឋា បានបង្ហោះរូបថតចំនួន ៣ ប៉ុស្តិ៍នៅក្នុងបណ្តាយសង្គមរបស់នាងដែលបានថតរូបសែលហ្វីផ្នែកខាងលើ នៅលើគ្រែដេកមើលទៅពិតជាស្រឡះភ្នែកល្អណាស់ និង ស្រស់ស្អាតគួរឱ្យស្រឡាញ់ដោយនាងបានបង្ហាញពីមុខមាត់បែបឃ្យូតៗ។

P9

ទឹម រដ្ឋា បានសរសេរនៅក្នុងហ្វេសប៊ុករបស់នាងភ្ជាប់ជាមួយរូបទាំងនេះជាភាសាអង់គ្លេសលាយអក្សរឡាតាំង ដែលយើងសូមបកស្រាយមកជាខ្មែរថា «ហាសហា ច្រើនណាស់កាលពីយប់មិញនៅក្នុងពិធីមង្គលការ ថន តារា រហូតដេកស្អាត ងើបស្អាត ព្រោះអត់បានសម្អាតគ្រឿងសម្អាងចេញពីមុខកាលពីយប់មិញ។ ឥឡូវនេះភ្ញាក់ឡើងជាមួយមុខខកចិត្ត អរុណសួស្តីអ្នកទាំងអស់គ្នា» ។ តាមរយៈរូបភាពភ្ញាក់ពីដំណេក ៣ ប៉ុស្តិ៍នេះបានធ្វើឱ្យអ្នក Comments ស្ទើរតែទាំងអស់ សរសើរថា ស្អាត ឡូយ និង គួរឱ្យស្រលាញ់ ។

៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​

សូមរំឭកថា ស្រីស្អាត ទឹម រដ្ឋា នៅតែរក្សារូបរាងរបស់នាងឱ្យនៅតែស្រឡូន និង សិចស៊ី។ ជាមួយនឹងការងារសិល្បៈបច្ចុប្បន្នគេសង្កេតឃើញថា នាងមានការមមាញឹកផងដែរជាមួយនឹងក្រុមការងាររបស់នាង ហើយក្រៅពីនេះនាងថែមទាំងឆ្លៀតពេលដើម្បីជួយការងារសង្គមទៀតផង ៕ យ៉ានុ

៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​
៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​
៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​
៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​
៣ ប៉ុស្តិ៍​របស់ ទឹម រដ្ឋា មិនបាន​សម្អាត​គ្រឿងសម្អាង​សល់​តាំងពី​យប់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត