ស្ត្រី​ដែល​ចាប់ខ្លួន​ពី​បទ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​តាម​ Facebook​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​


​ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ចាប់​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ពី​បទ​ប្រមាថ​អាយុជីវិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ នោះ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​ឲ្យ​នៅ​ក្រៅ​ការ​ឃុំខ្លួន​ ប៉ុន្តែ​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ បន្ទាប់​ពី​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​នា​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ ពី​បទ​ជេរ​ប្រមាថ​រួច​មក​ ។​

​ស្ត្រីជន​ត្រូវ​ចោទ​ពី​បទ​ជេរ​ប្រមាថ​អាយុជីវិត​នាយក​រដ្ឋមន្ត្រី​នោះ​ មានឈ្មោះ​ ប៉ា​ង​ ស៊ី​ណា​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ត្រាង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ខណៈ​ស្ត្រី​ឈ្មោះ​ ប៉ា​ង​ ស៊ី​ណា​ នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​មាន​ Account​ Facebook​ ឈ្មោះ​ "​ស៊ី​ណា​ នាគ​មាស​"​ ចាប់តាំងពី​ខែសីហា​ ឆ្នាំ​២០១៥​ ។​

​កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ Account​ Facebook​ ឈ្មោះ​ "​ស៊ី​ណា​ នាគ​មាស​"​ បាន​ Post​ នូវ​រូបភាព​មួយ​សំដៅដាក់​កម្រងផ្កា​កាន់ទុក្ខ​នាយក​រដ្ឋមន្ត្រី​ និង​ដាក់​ចំណងជើង​អត្ថបទ​ថា​ "​ហ៊ុន​ សែន​ ងាប់​ហើយ​ ធ្លាក់​យន្តហោះ​ ចូលរួម​ត្រេកអរ​ផង​ដែល​បាន​ងាប់​"​ ។​

​តាម​ការ​កត់សម្គាល់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចាប់តាំងពី​បុរស​ខ្លាំង​នៃ​កម្ពុជា​ចេះ​លេង​ ទទួលស្គាល់​ និង​ផ្តល់​តម្លៃ​លើ​ Facebook​ មក​ គឺ​អ្នកលេង​ Facebook​ "​ខុស​ទំនង​"​ ឬ​ប៉ះពាល់​ដល់​នយោបាយ​របស់​បុរស​ខ្លាំង​មួយ​ចំនួន​ជា​បន្តបន្ទាប់​ ត្រូវ​បាន​ចាប់ខ្លួន​ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ។​

​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ Account​ Facebook​ គួរតែ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​ទៅ​ដល់​សង្គម​ គ្រួសារ​ មិត្តភក្តិ​ និង​ខ្លួនឯង​ ៕​

ស្ត្រី​ដែល​ចាប់ខ្លួន​ពី​បទ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​តាម​ Facebook​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​

ស្ត្រី​ដែល​ចាប់ខ្លួន​ពី​បទ​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​តាម​ Facebook​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​

Related