លោក អូស្មាន ហាស្សាន់​នាំ​អំណោយ​មនុស្ស​ធ​ម៏ របស់​អង្គការ​បារាំង LIFE​ចែក​ជូន​អ្នក​ទីទ័លក្រ​ខ្មែរឥស្លាម ១០០​គ្រួសារ

លោក អូស្មាន ហាស្សាន់​នាំ​អំណោយ​មនុស្ស​ធ​ម៏ របស់​អង្គការ​បារាំង LIFE​ចែក​ជូន​អ្នក​ទីទ័លក្រ​ខ្មែរឥស្លាម ១០០​គ្រួសារ



ភ្នំពេញ ៖ លោក​អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការ​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា បាន​នាំ​យក​អំណោយ​មនុស្ស​ធ​ម៌​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​របស់​អង្គការ​បារាំង LIFE មក​ចែក​ជូន​បងប្អូន​ទីទ័ល​ក្រីក្រ​ខ្មែរឥស្លាម​ចំនួន​១០០​គ្រួសារ ស្ថិតនៅ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

ពិធី​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅ​វិហារ​ឥស្លាម​ភូមិ​ឯក​រង្សី សង្កាត់​ជ្រោយចង្វារ​។ អំណោយ​មនុស្ស​ធម៌ ដែល​យក​មក​ចែក ជូន​បងប្អូន​ខ្មែរឥស្លាម នៅ​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូ​,​មី​ឡូ​៤​កំប៉ុង​, ស្ករស​៣​គីឡូក្រាម ,​ប្រេងឆា​២​លីត្រ​, មី​១​កេះ​ធំ ,​ត្រីខ​មួយ​យូរ​, ទឹកដោះ​គោមួយ​យួរ​, មី​ម៉ា​ម៉ា​មួយ​កេះ​និង​ថវិកា​២​ម៉ឺន​រៀល​ផង​ដែរ។

អំណោយ​ដែល​យក​មក​ប្រគល់​ជូន​នៅ​ពេល​នេះ ជា​ការ​ឧបត្ថម្ភ​របស់ ប្រជាជន​សាសនិក​ឥស្លាម​នៅ​ប្រទេស​បារាំង តាមរយៈ​អង្គការ​សម្ព័ន្ធ​ឥស្លាម​បារាំង​ដើម្បី​អប់រំ (LIFE)​។

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា ក្នុង​ឱកាស​ខែ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនា​ឥស្លាម នេះ​អង្គការ​បារាំង LIFE ជា​អង្គការ​ដៃគូ ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ដែល​កាលពីពេល​ថ្មីៗ​នេះ អង្គការ​មួយ​នេះ​ក៏​បាន​ផ្តល់​ជូន​សហគមន៍ នូវ​អណ្តូង​ទឹក​អនាម័យ និង​ចែក​អំណោយ​ជូន​ប្រជាជន​ក្រីក្រ មួយ​ចំនួន​ផង​ដែរ។

លោក​បន្ដ​ថា ក្នុងនាម​តំណាង​ជួស​មុខ​ឲ្យ​បងប្អូន​ខ្មែរឥស្លាម​ទាំងអស់ លោក​សូម​អគុណ​ដល់​ភាគី​ម្ចាស់ជំនួយ ដែល​ដឹកនាំ​ដោយ​លោក Ali Tuati បាន​គិតគូរ និង​ដឹង​ពី​ទុក​ធុរៈ និង សុខុមាលភាព របស់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​សហគមន៍ ដែល​កំពុង​ខ្វះខាត នូវ​សម្ភារៈ និង​ថវិកា ដើម្បី​យក​មក​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា​ក្នុង​ឱកាស​នៃ​ខែ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនា​ឥស្លាម។

លោក​អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា សមិទ្ធផល​ទាំងនេះ ក៏មាន​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សមាគម និង​សហគមន៍​ឥស្លាម ដែល​បាន ទទួល​អំណោយ​នានា ពី​សប្បុរសជន​អន្តរជាតិ ដើម្បី​យក​មក​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មាន​ការ​រីកចម្រើន។ នេះ​ក៏​ដោយសារតែ​ប្រទេសជាតិ មាន​សុខសន្តិភាព សុខដុមរមនា គ្មាន​ការរើសអើង ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងនាម​សហគមន៍ ខ្មែរឥស្លាម​ទាំងមូល​លោក​មាន​មោទនភាព​ណាស់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​ធ្វើ​ឲ្យ ប្រទេសជាតិ ពី​មុន​មក​ធ្លាប់តែ​ជា​វាល​ពិឃាត ការ​កាប់សម្លាប់ រង្គាល មនុស្ស ពូជសាសន៍​ជាតិ​ឯង សង្គ្រាមរ៉ាំរ៉ៃ កន្លងមក។

សម្ដេច​បាន​ខិតខំ​ប្រែក្លាយ​ពីរ​បបរ​ដ៏​ខ្មៅ​ងងឹត ឲ្យ​ទៅជា​ប្រទេស មួយ​មាន​សុខ សន្តិភាព មាន​សុខដុមរមនា ដល់​សង្គមជាតិ និង​ផ្ដល់​សេចក្ដី​សុខសាន្ដ ដល់​បងប្អូន ប្រជាពលរដ្ឋ​ទូទៅ។

ការរស់រាន​ប្រកប​មុខរបរ​ស្រប​តាម​ប្រជាធិបតេយ្យ​ពេញលេញ ការ​គោរព​សិទ្ធិមនុស្ស សិ​ទ្ធិ​ជំនឿ​សាសនា រហូតដល់​សព្វថ្ងៃ​នេះ បច្ចុប្បន្ន​ពុំ​មាន​ប្រទេស​ណាមួយ ផ្តល់​ភាពកក់ក្តៅ និង​ធ្វើការ​គ្រប់គ្រង ជំនឿ​សាសនា ផ្ដល់​ភាព សុខដុមរមនា របស់​ខ្លួន​គ្រប់​ជាតិ​សាសន៍ ដូចដែល​កម្ពុជា​បាន និង​កំពុង​ធ្វើ​នោះ​ឡើយ៕