សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ

សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ



 

សៀមរាប ​៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក​សំរិទ្ធ ​សុខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​របស់​ជនជាតិ​វៀតណាម​នៅ​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​សាខា​ ខេត្ត​សៀមរាប ​រួច​ក៏​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​រង់ចាំ​ច្បាប់​អស់​កន្លះ​ថ្ងៃ។

ហេតុការណ៍​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា​ឆ្នាំ​២០១៦​ក្នុង​ទីតាំង​សហគមន៍ សហ​ព័ន្ធ​ខ្មែរ-វៀតណាម​ដែល​ស្ថិត​ក្នុង​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប។

លោក​វរសេនីយ៍ឯក​សឿន សេន នាយ​ការិយាល័យ នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​កម្លាំង​របស់​លោក​ស្ថិតនៅ​ទីតាំង​ស្តុក បទល្មើស​នៅឡើយ​ទេ​។ តែ​ក៏​មិនបាន​ទាន់​ហ៊ាន​ធ្វើ​អ្វី​នោះ​ដែរ ទោះបី​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​ប៉ូលិស​អន្តោប្រវេសន៍​ហើយ​ក៏ដោយ​ពីព្រោះ​រង់ចាំ​ការសម្រេច​ពី​ស្ថាប័ន​តុលាការ​។ តែ​អ្វី​ដែល​បាន​រកឃើញ​នោះ គឺ​មាន​ម៉ាស៊ីន​កែច្នៃ​ឈើ​ធុន​តូច​មួយគ្រឿង​ និង ​ធុន​ធំ​មួយ​គ្រឿង​រួម​ទាំង​ឈើ​ប្រហែល​៤​ទៅ​៥​ម៉ែត្រ​គូប​។ ប៉ុន្តែ​ការសម្រេច​រឹបអូស ​ឬ ​យ៉ាងណា​នោះ​ ខាង​អយ្យការ​ជា​អ្នក​សម្រេច​។

ទាក់ទិន​ករណី​នេះ លោក​សំ រិ​ទ្ធ​សុខុន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ពុំបាន​រឹបអូស​ឈើ​ទាំងនោះ​ទេ​ ដោយ​សា​រគាត់​មានច្បាប់​(​ឈើ​ទិញ​ពី​ដេប៉ូ​)​។

លោក​បន្ត​ថា ​ចំពោះ​ម៉ាស៊ីន​ទាំងនោះ​ ក៏​មិន​រឹបអូស​ដែរ​ ដោយសារ​យក​មក​ច្រៀក​ឈើ​ដើម្បី​ជួសជុល​ និង ​កែច្នៃ​ក្នុង​សមាគម​។ ទោះជា​សមត្ថកិច្ច ចាប់​គ្រៀក​ម្ចាស់​សិប្បកម្ម​ហើយ​លែង​ទៅវិញ​តែ​គេ​បាន​ស្គាល់​ថា​ ម្ចាស់​សិប្បកម្ម​ខាងលើ​មានឈ្មោះ​យ៉ុង ​ជា​ជនជាតិ​វៀតណាម​រក​ស៊ី​ឈើ​ក្រញូង​ដុះ​ស្លែ​ប្រចាំ​ខេត្តសៀមរាប​ និង ​បើក​រោង​សិប្បកម្ម​មួយ​កន្លែង​ទៀត​នៅ​ម្តុំ​ផ្សារ​ដើម​ក្រឡាញ់​៕

សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ក្នុង​ទីតាំង​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម រួច​ក៏​ត្រឡប់​ទៅវិញ